ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គ្រោះថ្នាក់ចរាចណ៍ ពីរកណីផ្សេងគ្នា នៅស្រុកអង្គរធំ និងស្រុកសូទ្រនិគម បណ្ដាលឲ្យមាន អ្នករបួសធ្ងន់ស្រាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:13 ល្ងាច អ្នកអាន 1631

ខេត្តសៀមរាប៖អាជ្ញាធរបានរាយការណ៍ថា មានករណី គ្រោះថ្នាក់ចរាចណ៍ ពីរកណីផ្សេងគ្នា នៅស្រុកអង្គរធំ និងស្រុកសូទ្រនិគម បណ្ដាលឲ្យមានការអ្នករបួសធ្ងន់ស្រាល។

ករណីទី១នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ នៅចំណុចភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ រវាងរថយន្តនិងម៉ូតូ។  រថយន្តម៉ាកviGo ពណ៌ត្រេអី ខម១២.៦៥៥៩បើកបរដោយឈ្មោះ ចេង ថារ៉ូ ភេទ ប្រុសអាយុ៤០
រស់នៅភូមិព្រះគោ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ទៅបុកជាមួយម៉ូតូម៉ាកឌ្រីមសេរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប ១AG ៩៧១៨ បើកបរជិះគ្នា២នាក់ មួយឈ្មោះ វង ប៉ាច ភេទស្រីអាយុ ៣០ឆ្នាំរស់នៅភូមិសន្តាន់ឃុំ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប រងរបួសធ្ងន់។ ២ឈ្មោះ ឈុន ភី ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិសន្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប រងរបួសធ្ងន់។ បច្ចុប្បន្ន រថយន្តនិងម៉ូតូរក្សាទុក នៅអធិការនគបាល ស្រុកអង្គរធំ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

ករណីទី២វេលម៉ោង១៩ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិអង្គុញ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប លើដងផ្លូវលេខ៦៤ រវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១T១៨៨១ បើកបរដោយឈ្មោះដួង ជឿន ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិក្របៅ ឃុំគូលេនខាងត្នូង ស្រុកគូលេន ខេត្តព្រះវិហារ បុកជាមួយ រថយន្តម៉ាកTOYOTA HILUX TIGER ពណ៌ទឹកមាស ពាក់ស្លាកលេខសៀមរាប២A២៥៤៨ អ្នកបើកបរឈ្មោះម៉ាត់ សារី ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងទិសដៅ ផ្ទុយគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យ របួសមនុស្សធ្ងន់១នាក់ ជាអ្នកបើបរម៉ូតូ។
ក្រោយកើតហេតុអ្នករបួសបញ្ជូនទៅមន្ទីពេទ្យស្រុក។ ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ច រក្សាទុក នៅអធិការនគរបាល ស្រុកសូទ្រនិគម៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,302 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,472 នាក់