ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចិត្តលើសប៉ែត ខឹងប្រពន្ធ មិនឲ្យខ្ចីលុយ១០$ ចងក សម្លាប់ខ្លួន នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:55 ល្ងាច អ្នកអាន 13013

ខេត្តសៀមរាប៖អាជ្ញាធរបានអះអាងថា បុរសជា ជាងចម្លាក់ឆ្លាក់រូបម្នាក់ ខឹងប្រពន្ធ មិនឲ្យខ្ចីលុយ១០$
ចងក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅព្រឹកមិញ ស្ថិតនៅលើផ្ទះជាន់ ទី២នឹងជាកន្លែង ហាលខោអាវ ក្រុមទី៨ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

យោងតាមប្រភពបាន ឲ្យដឹងថា បុរសជាប្តី ខ្ទីលុយប្រពន្វ១០ដុល្លារ ខណ:ប្រពន្ធឆ្លើយថា មិនមាន ដោយប្រពន្ធប្រាប់ថាឲ្យយកទូរសព្ទទៅបញ្ចាំទៅ បែប្តីមិនទៅដេក លេងទូរសព្ទ រហូតប្រពន្ធដេកលក់។ ប្រភពបន្តថា លុះព្រឹកឡើង ប្រពន្វភ្ញាក់ម៉ោងប្រមាណ៦ព្រឹក ស្រាប់តែឃើញប្តីចងក សម្លាប់ខ្លួន។ ដោយឃើញសភាពការណ៍បែបនេះ ប្រពន្ធបានស្រែកឆោឡោ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

យោងតាមសេចក្ដីរាយការណ៍បញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍ ខាងលើ មន្ត្រីការិយាល័យជំនាញបច្ចេកទេស នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានចុះពិនិត្យកន្លែងកើត ភ្លាមៗ។

សមត្ថកិច្ចបានឲ្យថា ជនរងគ្រោះ មានឈ្មោះ ឃួន ផុស ភេទប្រុស អាយុ២៤ ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅភូមិ នគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានមុខរបរ កម្មករជាងចម្លាក់ឆ្លាក់រូប។

ក្រោយពិនិត្យសពលើខ្លួនសពយើងឃើញថា ផ្នែកក្បាល ពុំមានស្លាកស្នាមទេ ផ្នែក ក មានស្នាមរឹតកប្រវែង ២៥ សង់ទីម៉ែត្រ ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីឡើយ ផ្នែកអវយវះ ពុំមានស្លាកស្នាមអ្វីនោះដែរ។ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក(ធ្វើអតឃាត)ពិតប្រាកដមែន។

បើយោងតាមសមត្ថកិច្ចបានសាកសួរស្ត្រីជាប្រពន្ធ ឈ្មោះ សន ពុធសា បានបំភ្លឺ ថាប្តីបានឈ្លោះគ្នា ជាមួយប្រពន្ធគាត់ បន្តិចបន្តួច នៅម៉ោង១៩.០០នាទី ថ្ងៃទី២៦តុលា២០១៩ រឿងខ្ទីលុយ១០ដុល្លារ។ ប៉ុន្តែប្រពន្ធមិនមាន ហើយក៏ខឹង។ ដោយគាត់ប្រពន្ធ បានឲ្យយកទូរសព្ទ ទៅបញ្ចាំ តែប្តីមិនព្រម។ ដោយប្តីរបស់ បានដេកលេងទូរសព្ទ នៅក្នុងបន្ទប់ ជាមួយប្រពន្ធ រហូតដល់ម៉ោង៣និង៣០នាទីជិតភ្លឺ ចូលថ្ងៃទី២៧តុលា២០១៩ ស្ត្រីប្រពន្ធ ក៏បានដេកលក់ទៅ។ លុះរហូតដល់ម៉ោង៦ព្រឹក ស្ត្រីជាប្រពន្ធ បានភ្ងាក់ពីដេក មិនឃើញប្តី នៅក្នុងបន្ទប់នោះទេ។ ពេលនោះប្រពន្ធ ក៏បានដើរឡើងទៅ ជាន់លើ ក៏ស្រាប់តែឃើញ ប្តីរបស់ខ្លួន ចងកស្លាប់បាត់ទៅហើយ។ ក៏បានប្រាប់ម្ចាស់ផ្ទះឲ្យជួយហៅនគរបាល មកជួយអន្តរាគមន៍។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយបានពិនិត្យយ៉ាងម៉ត់ចត់ និងបំភ្លឺពីស្ត្រីជាប្រពន្ធ រួច បានប្រគល់ ជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,816 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,986 នាក់