ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភរិយាសម្ដេចតេជោ ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជូនជនរងគ្រោះ ដោយផ្ទុះហ្គាស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:39 ល្ងាច អ្នកអាន 604

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ កាកបាទក្រហម សាខាខេត្តសៀមរាប អមដំណើរដោយ លោក នួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប និងសហការី នៅថ្ងៃទី២៦ ខែតុលា ម្សិលមិញ នាំយកថវិកា របស់ភរិយា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនជនរងគ្រោះ ដោយសារផ្ទុះហ្គាស។

លោក ទៀ សីហា បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងក្ដីបារម្ភបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ដល់លោក ហួត មុន្នីពិសាខ អាយុ ៣៥ឆ្នាំ មន្ត្រីនគរបាលខេត្តសៀមរាប រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះរលាកភ្លើងធ្ងន់ធ្ងរ ដោយការផ្ទុះហ្គាស កាលពីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩។ ដែលបាន ត្រលប់ទៅបន្ត សម្រាកព្យាបាល នៅមន្ទីរពេទ្យសបប្រាសិទ្ធ ខេត្តអ៊ូប៊ុន ប្រទេសថៃ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងសប្បុរសជន ចំពោះជនរងគ្រោះ ដោយសារផ្ទុះហ្គាស ក្នុងទីរួមខេត្តសៀមរាប កាលកន្លងទៅ។

លោក ហ៊ួត មុន្នីពិសាខ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ បំផុតចំពោះគុណធម៌ ដ៏ធំធេង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយសម្រាល ទុក្ខលំបាកដល់គ្រួសារ របស់លោកក្នុងគ្រាលំបាកនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,849 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,019 នាក់