ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេព្រៃខេត្តសៀរាប អះអាងថា ឡានដឹកឈើនេះ មិនអាចដុតចោល បានទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:11 ល្ងាច អ្នកអាន 1363

ខេត្តសៀមរាប៖នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកម៉ុង ប៊ុនលីម បានអះអាង ប្រាប់បណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ថា វត្ថុតាងដឹកឈើនេះ មិនអាចដុតចោល បានទេ។

លោកម៉ុង ប៊ុនលីម បញ្ជាក់យ៉ាងដូច្នេះថា វត្ថុតាង នេះ មិនដុតចោលព្រោះនៅស្រុក គេអនុវត្តន៍ ការដុតវត្ថុតាងជាបទល្មើសចោល តែនៅក្នុងព្រៃទេ។

សូមរម្លឹកថានៅថ្ងៃទី២៦ ខែតុលា ម្សិលមិញ កម្លាំងការិយាល័យ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច បានសហការណ៍ ជាមួយជំនាញរដ្ឋបាលព្រៃឈើសៀមរាប បានចុះបង្ក្រាប នឹងធ្វើការរឹបអូសរថយន្ត១គ្រឿង ម៉ាក NISSAN ពណ៌ស លាយខៀវ គ្មានស្លាកលេខ កែច្នៃ ចំណុះ១.៥តោន នៅក្នុងដេប៉ូ ០១កន្លែង ឈ្មោះ សៀម ស៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសាស្ត្រ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ករណីនេះ វត្ថុតាងឈើ និងមធ្យោបាយដឹកជញ្ជូន ត្រូវបាននាំយកទៅ រក្សាទុក នៅស្នាក់ការរដ្ឋបាលព្រៃឈើបន្ទាយស្រី នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ដោយមាន ឈើអារប្រភេទលេខ១ ផ្ចិក ចំនួន ២១៤ដុំស្នើ៥.០១០ម៉ែត្រគូប។ ទោះយ៉ាងណាមន្ត្រីចម្រុះ មិនទាន់បង្ហាញឈ្មោះម្ចាស់រថយន្តដឹកឈើ ដែលរងការបង្ក្រាបនេះនៅឡើយទេ ដោយបានបញ្ជាក់ថាមិនស្គាល់ឈ្មោះ។

គួរបញ្ជាក់ថាកន្លងទៅសមត្ថកិច្ច របស់កម្ពុជា បានបើកប្រតិបត្តិការ បង្ក្រាបការដឹកជញ្ជូនឈើ យ៉ាងក្ដៅគគុក រហូតឈានដល់ការ ចាប់ខ្លួនឧកញ៉ាមួយចំនួនទៀតផង។ ក្រៅពីការចាប់ខ្លួនឧកញ៉ា ពាក់ព័ន្ធបទល្មើសព្រៃឈើ សមត្ថកិច្ច ក៏បាន រកឃើញមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ហើយបានដុតបំផ្លាញចោល នៅនឹងកន្លែងផងដែរ។ ប៉ុន្តែសម្រាប់ខេត្តសៀមរាប នៅមិនទាន់ឃើញ សមត្ថកិច្ច ដុតបំផ្លាញ មធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅឡើយទេ ខណ: កន្លងទៅក៏មានការបង្ក្រាបបានបទល្មើសព្រៃឈើ ខ្លះៗដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,437 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,607 នាក់