ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា៖ ខេត្តកំពង់ចាម មានរោងចក្រចំនួន១៧រោងចក្រ ដែលអាចស្របយក កម្លាំងពលកម្ម សរុប៣១,៣៣៦នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:13 ល្ងាច អ្នកអាន 255

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងអះអាងថា ខេត្តកំពង់ចាម បានទាក់ទាញ អ្នកវិនិយោគធំតូច និងបានសាងសង់ រោងចក្រ មានចំនួន១៧រោងចក្រ ស្ថិតក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកចំការលើ ដែលអាចស្របយក កម្លាំងពលកម្ម កម្មករ កម្មការនី សរុប៣១,៣៣៦នាក់ ដែលជាចំណែកមួយ ចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួម ក្នុងកំណើនសេដ្ឋកិច្ច របស់ខេត្តផងដែរ។

លោកអ៊ុន ចាន់ដា បន្តថា ជាក់ស្តែងរដ្ឋបាល ខេត្តកំពង់ចាម មានការរីកចម្រើន ឥតឈប់ឈរ តាមរយៈ ការលើកកម្ពស់គុណភាពនៃការ ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោល នយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។

ថ្លែងបញ្ជាក់នេះ នៅព្រឹកមិញ នាពេលលោកនិងលោករិន វីរៈ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងផែនការ បានអញ្ជើញជាវត្តមាន បើកកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផល ផលិតផល ក្នុងស្រុកសរុបGDPឆ្នាំ២០១៨ ដែលរៀបចំដោយនាយកដ្ឋានគណនេយ្យជាតិ នៃក្រសួងផែនការ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព ប្រព័ន្ធគណនេយ្យជាតិ ឲ្យមានកម្រិតឈានឡើងជាលំដាប់ស្រប តាមដំណាក់កាល រីកចម្រើន របស់ប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។ ពិធីនេះបានធ្វើឡើងនៅ មន្ទីរផែនការខេត្តកំពង់ចាម ដោយមានការចូលរួម ពីលោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្តនិង មន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបទៀត។

អភិបាលខេត្តកំពង់ចាមបានថ្លែងថា ការបានបើកកិច្ច ប្រជុំផ្សព្វផ្សាយ លទ្ធផល ផលិតផលក្នុងស្រុកសរុបGDPឆ្នាំ២០១៨ របស់ រដ្ឋបាលខេត្តកំពង់ចាម ដែលទិន្នន័យនេះ បានមកពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត រួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលនាយកដ្ឋាននៃក្រសួងផែនការយកមកគណនា។ ទិន្នន័យនេះមានសារៈសំខាន់ណាស់សម្រាប់ ធ្វើជាមធ្យោបាយ ក្នុងការវាស់វែងអំពីកម្រិត នៃការរីកចម្រើន របស់រដ្ឋបាលខេត្ត តាមបណ្តាឆ្នាំនីមួយៗ និងចំណូលជាមធ្យម របស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈ ការវិភាគតាមបែបម៉ាក្រូសេដ្ឋកិច្ច។

ឆ្លៀតនាឱកាសនោះដែរ លោករិន វីរៈ ក៏បានបានថ្លែងថា ក្នុងអណត្តិទី៦នេះ រាជរដ្ឋាភិបាល នឹងបន្តអនុវត្តយុទ្ធសាស្រ្ដ ចតុកោណដំណាក់កាលទី៤ សំដៅសម្រេចបានឋានៈ ជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស មានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ជាមួយនិងការរក្សាកំណើន សេដ្ឋកិច្ចក្នុងរង្វង់ ៧% រក្សាស្ថេរភាពថ្លៃ និងអត្រាប្ដូរប្រាក់ បង្កើតការងារថ្មីៗ បន្តយកចិត្តទុកដាក់ លើវិស័យសង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រ បន្ថែមទៀត។

លោក សង្ឃឹមយ៉ាងមុតមាំថា ក្នុងបណ្ដាឆ្នាំបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងសម្រេចបានជោគជ័យធំៗ ជាច្រើនបន្ថែមទៀត និងប្រើប្រាស់ទិន្នន័យ GDP ក្នុងការជំរុញ សកម្មភាព សេដ្ឋកិច្ច ខេត្តទាំងមូល ឲ្យកាន់តែប្រសើរ ឡើងថែមទៀត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,942 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,112 នាក់