ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ទទួលស្គាល់ថា សមត្ថកិច្ច មានការ ចន្លោះប្រហោងខ្លះ ដោយសារតែ ការចុះបង្ក្រាបម្តងៗ ត្រូវចំណាយថវិកាច្រើន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:00 ល្ងាច អ្នកអាន 547

ខេត្តសៀមរាប៖លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានប្រាប់អ្នកកាសែត នៅរសៀលថ្ងៃទី២៨នេះថា កម្លាំងរដ្ឋបាលជលផល បានសហការគ្នា យ៉ាងល្អ ជាមួយអាជ្ញាធរស្រុក និងខេត្ត ដើម្បីរួមគ្នាចុះបង្ក្រាបបទល្មើសនេសាទ នៅតាមបណ្តាស្រុក មួយចំនួន យ៉ាងសកម្មផងដែរ។

លោកប្រធានមន្ទីរបន្តថា លោកទទួលស្គាល់ថា សមត្ថកិច្ច ចុះបង្ក្រាប មានការចន្លោះប្រហោងខ្លះ ដោយសារតែការ ចុះបង្ក្រាបម្តងៗ ត្រូវចំណាយថវិកាច្រើន។ លោកបញ្ជាក់ថា ទោះបីជាសមត្ថកិច្ច និងជំនាញជលផល បង្ក្រាបមិនសូវ ញឹកញាប់ក្តីក៏លោកនៅតែជំរុញ ឲ្យមន្ត្រីក្រោមឱវាទ ខិតខំធ្វើយ៉ាងណា បន្តចុះបង្ក្រាបនិងទប់ស្កាត់ បទល្មើសនេសាទ ឲ្យមានការថយចុះ ជាបណ្តើរៗ។

ដោយឡែកលោកសូរ ប្លាតុង អភិបាល ស្រុកប្រាសាទបាគង ក៏អះអាង បានប្រាប់អ្នកកាសែតផងដែរថា កម្លាំងសមត្ថកិច្ច ស្រុកប្រាសាទបាគង តែងតែចុះបង្ក្រាប បទល្មើសនេសាទ នារដូវ ហាមឃាត់នេះ ជាបន្តបន្ទាប់។ តែដោយសារពេលវេលានិងការងារមមាញឹកផង ទើបសមត្ថកិច្ច ចុះ១ខែម្តងរឺ២ដងប៉ុណ្ណោះ។ លោកអភិបាលបន្តថា ការចុះបង្ក្រាបបទល្មើស នេសាទនេះដែរ មិនមែនធ្វើតែកម្លាំង ចម្រុះស្រុកទេ ពោលគឺកម្លាំងចម្រុះ នៃឃុំកំពង់ភ្លុក ក៏ដាក់កម្លាំងប្រចាំការដែរ។

សូមបញ្ជាក់ថានៅថ្ងៃទី២៧ខែតុលាម្សិលមិញ កម្លាំងចម្រុះ ស្រុកប្រាសាទបាគង បានចុះទៅបង្ក្រាបបទល្មើស ជលផល នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុកនិងឃុំមានជ័យ នារដូវហាមនេះ។ ដោយបង្រ្កាប បានក្បាល បស្បៃមុង២៥ក្បាល ,សាច់មង៧៥០ម៉ែត្រ ដុតចោល និងចម្រឹង៥៥០ដើម កាប់បំផ្លាញចោល និងព្រលែងកូនត្រី ចំនួន១០គីឡូក្រាមចូលបឹងទន្លេសាបវិញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,756 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,926 នាក់