ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ និងភរិយា អញ្ជើញចូលរួម ក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីហុងគ្រី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:45 ព្រឹក អ្នកអាន 204

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងពិធី លៀងសាយភោជន៍ ជូនលោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃប្រទេសហុងគ្រី និងលោកជំទាវ ដែលរៀបចំដោយ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល លោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈ ពេល៤ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ដែលពិធីលៀងសាយភោជន៍នេះ បានប្រារព្ធឡើងនៅព្រះបរមរាជវាំង។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកដំបូងមកកាន់ កម្ពុជារបស់ លោក យ៉ាណូស អាឌ័រ (Janos Ader) មកកាន់ប្រទេសកម្ពុជានាពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងទំនាក់ទំនងទ្វេភាគី កម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសម្ខាន់ ដល់ការពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាព និងជម្រៅ នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំងពីរផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,611 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,781 នាក់