ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីប្រទះឃើញ ដងខ្លួននិងព្រះសិរបដិមា ព្រះពុទ្ធ សម័យកណ្តាល មួយព្រះអង្គ នៅប្រាសាទតុបខាងលិច

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:19 ព្រឹក អ្នកអាន 301

ខេត្តសៀមរាប៖មន្ត្រីបានអះអាងថា ដងខ្លួនបដិមាព្រះពុទ្ធមួយ និងព្រះសិរបដិមាព្រះពុទ្ធមួយ ត្រូវបានប្រទះឃើញ ក្នុងកំណាយស្រាវជ្រាវ សិក្សាអំពីរចនាសម្ពន្ធ នៅខាងមុខខឿន តួកណ្តាល នៃប្រាសាទតុបខាងលិច កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។

លោកសុខ កែវសុវណ្ណារ៉ា បុរាណវិទូ នៃវិទ្យាស្ថានណារ៉ា ដែលកំពុងតែអនុវត្តគម្រោង ជួសជុល ប្រាសាទតុបខាងលិច បានឱ្យដឹងថា « ដងខ្លួននិងព្រះសិរបដិមា ព្រះពុទ្ធ នេះរកឃើញនៅទីតាំងផ្សេងពីគ្នា ហើយជាបំណែក ពីរផ្សេងគ្នា កសាងឡើងក្នុងសម័យកណ្តាល (១៤៣១-១៨៦៣)។
លោក សុវណ្ណារ៉ា បញ្ជាក់ថា ដងខ្លួនបដិមាព្រះពុទ្ធ ត្រូវបានរកឃើញ ក្នុងជម្រៅ១ម៉ែត្រ ជាងក្រោមគ្រឹះបល្ល័ង្គព្រះ និងក្នុងសភាពព្រះភ្នែនផ្ងារឡើងលើ។ ចំណែកឯព្រះសិរវិញ ត្រូវបានប្រទះឃើញ កប់ក្នុងដីជម្រៅ៤០សង់ទីម៉ែត្រ ឃ្លាតពីកន្លែងរកឃើញដងខ្លួនបីម៉ែត្រ។

បើតាមមន្ត្រីបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ដងខ្លួនបដិមាព្រះពុទ្ធរួមនឹងព្រះសិរ ត្រូវបានយកទៅរក្សាទុក នៅវិទ្យាសា្ថនណារ៉ាដើម្បីសម្អាត និងចុះបញ្ជីសារពើភណ្ឌ ទុកជាឯកសារ សម្រាប់ស្រាវជ្រាវ និងការជួសជុល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,105 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,187 នាក់