ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ស្នើដល់ កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខ ឲ្យបានល្អ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:15 ល្ងាច អ្នកអាន 258

ខេត្តកំពង់ចាម៖ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបាន នូវរាល់បទបញ្ជា របស់ រាជរដ្ឋាភិបាល ដើម្បី ការពារនូវភាពសុខសាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

អភិបាលខេត្ត កំពង់ចាម បានថ្លែងបញ្ជាក់ សមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុង ការអនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន ដើម្បីការពារ សន្តិសុខជូនជាតិ និងប្រជាជន។

ការថ្លែងយ៉ាងដូច្នេះ ក្នុងឱកាស ជួបសំណេះសំណាល និងបើកវគ្គហ្វឹកហ្វឺន កងជួរមុខ មន្ត្រីនគរបាលជាតិ នៃស្នងការនគរបាល ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។

អភិបាលខេត្តនិងប្រធានគណៈបញ្ជាការឯកភាព ខេត្តកំពង់ចាម រូបនេះក៏បាន កោតសរសើរចំពោះ ស្នងការរដ្ឋាននគរបាល ខេត្តកំពង់ចាម ដែលបានដឹកនាំបញ្ជា ក្នុងការធានា បាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ជូនដល់ ខេត្តកំពង់ចាម នាពេលកន្លងមក។

លោកអភិបាលខេត្ត ក៏បានវាយតម្លៃ ចំពោះថ្នាក់ដឹកនាំស្នងការ ដែលបានរៀបចំឲ្យមាន វគ្គបំប៉ន នូវជំនាញពិសេស ទៅដល់កម្លាំងជួរមុខ ដើម្បីឲ្យមានគោលជំហរ ហ្នឹងហ្នរ ប្រកបដោយទឹកចិត្តក្លៀវក្លា មុះមុត ក្នុងការបំពេញការងារ ដើម្បីការពារ បាននូវសន្និសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ប្រកដោយប្រសិទ្ធភាព។ ដូច្នេះក្នុងនាមកងកម្លាំង ត្រូវយកចិត្តទុកដាក់ អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន ដើម្បី ការពារសន្តិសុខជាតិ និងប្រជាជន ព្រមទាំង ក្ដាប់ឲ្យបាននូវ ព័ត៌មានទាំងឡាយ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការ អន្តរាគមន៍ ទប់ស្កាត់ នូវរាល់បាតុភាព ទាំងឡាយ ដែលបង្កឲ្យអស្ថេភាពដល់សង្គមជាតិ ។

លោកឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងការ ត្រៀមកម្លាំងការពារ សន្តិសុខសណ្ដាប់ សាធារណៈ ជូនជាតិ និងប្រជាជន ស្នងការដ្ឋាន បានរៀបចំផែនការ ដើម្បី ដាក់កម្លាំងការពារ នៅតាមគោលដៅពិសេសៗ មួយចំនួន នៅក្នុងទូទាំង ខេត្តកំពង់ចាម ធ្វើយ៉ាងណា ដើម្បី ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ។

ក្រៅពីនោះ យើងក៏បានត្រៀមនូវ មធ្យោបាយ និងសម្ភារៈផ្សេងៗទៀត ដើម្បី បំរើដល់កងកម្លាំងចល័ត និងចុះអន្តរាគមន៍ នៅតាមគោលដៅនីមួយៗ ឲ្យទាន់ពេលវេលា ដែលអាចមានព្រឹត្តិការណ៍ផ្សេងៗ កើតឡើងជាយថាហេតុ។

អភិបាលខេត្ត ក៏បានផ្ដល់ជូន មីចំនួន ២០០កេស និងថវិកា៥លានរៀល សម្រាប់ ដោះស្រាយ ក្នុងការ ហ្វឹកហ្វឺន ព្រមទាំង បានអញ្ជើញ ពិនិត្យ កន្លែងស្នាក់ នៅរបស់ កងអន្តគមន៍ និងអាគារ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,625 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,707 នាក់