ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានាធិបតីហុងគ្រីនិងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ច ប្រាសាទបុរាណខ្មែរ នៅទឹកដីអង្គរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 07:01 ល្ងាច អ្នកអាន 466

(ខេត្តសៀមរាប)លោកយ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ​ ចំនួនពីរថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណខ្មែរ និងស្វែងយល់ពីប្រវត្តិសាស្ត្រអារ្យធម៌ និងភាពដ៏អស្ចារ្យនៃសំណង់ប្រាសាទបុរាណខ្មែរ។
កម្មវិធីនៃការបំពេញទស្សនកិច្ចនេះ នៅថ្ងៃទី០១នៅប្រាសាទភិបានអាកាស ប្រាសាទព្រះខ័ន្ធ ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ដ ស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ ។ សម្រាប់នៅថ្ងៃទី០២ គម្រោងទៅទស្សនកិច្ចនៅប្រាសាទបន្ទាយស្រី និងនៅសារមន្ទីរជាតិអង្គរ។
លោក យ៉ាណូស អាឌ័រ (János Áder) និងលោកជំទាវ បានធ្វើដំណើរតាមជើងយន្តហោះពិសេស មកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅវេលាម៉ោង១១:១០នាទី និងទទួលបានគារវកិច្ចយ៉ាងស្និតស្នាលជាទីបំផុត និងអមតំណើរទស្សនាប្រាសាទក្នុងតំបន់អង្គរ ពីសំណាក់ លោក​ ថោង ឃុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកទៀ សីហាអភិបាល ខេត្តសៀមរាប លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មន្ត្រីអ្នកមុខអ្នកការ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហុងគ្រីនិងលោកជំទាវ បានធ្វើឡើងតបតាមការអញ្ជើញ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩៕SR 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,316 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,398 នាក់