ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចហ៊ុន សែន និងភរិយា សម្តែងសមានទុក្ខ មហាក្រៀមក្រំ ចំពោះការ ទទួលព្រះអនិច្ចធម្ម របស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:56 ល្ងាច អ្នកអាន 277

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តែងសមានទុក្ខមហាក្រៀមក្រំ ចំពោះការទទួលព្រះអនិច្ចធម្ម របស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមពិធីបុណ្យសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល។

សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ ព្រះវស្សា។

សម្តេចព្រះធម្មលិខិត លាស់ ឡាយ ប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ្រឹស្គសករាជ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្ត កណ្តាល។ បិតាមាន ល័ក្ខ លាស់ ហៅអាចារ្យលាក់ និងមាតានាម ស៊ូ អ៊ុច មានបងប្អូនចំនួន១០នាក់ ប្រុស៧នាក់ ស្រី៣នាក់ សម្តេចជាបុត្រទី៥ នៅក្នុងគ្រួសារ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,649 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,731 នាក់