ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សូមប្រុងប្រយ័ត្ន នៅខេត្តសៀមរាប បុរសម្នាក់ សាកថ្មទូរសព្ទ ដេកដាក់កាស់ស្តាប់ បណ្តាលឲ្យឆក់ស្លាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:28 ព្រឹក អ្នកអាន 4395

ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋានស្រុកវ៉ាវិន បានឲ្យដឹងនៅព្រឹកនេះថា ជាងកាត់កញ្ចក់ម្នាក់ សាកថ្មទូរសព្ទទុកចោល រួចហើយដាក់ខ្សែកាស់ ដេកស្តាប់បទចម្រៀង លង់លក់ បណ្តាលឲ្យឆក់ស្លាប់។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង៣និង៤៥នាទីឈានចូលថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្ទះមេជាង កាត់កញ្ចក់ ក្នុងភូមិភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
មន្ត្រីបនុ្តថា ករណីនេះគឺ ជនរងគ្រោះ ប្រើទូរសព្ទម៉ាកវីវ៉ូ(vivo) បានស្លាប់ នៅលើគ្រែ ក្នុងបន្ទប់ក្រោយផ្ទះឈ្មោះវុធ ឡាយប៉ាញ ភេទប្រុសអាយុ៣៣ឆ្នាំ ដែលជាមេជាងកញ្ចក់។
ជនរងគ្រោះ ឈ្មោះផន់ កក្កដា ភេទប្រុសអាយុ១៩ ឆ្នាំមានស្រុកកំណើតនៅភូមិតាំងយូ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង (មុខរបរកូនជាងធ្វើកញ្ចក់) បច្ចុប្បន្នរស់នៅភូមិឃុំកើត ហេតុខាងលើ។
បើតាមមន្ត្រីបានបញ្ជាក់ថា ចំពោះមូលហេតុនេះ គឺជនរងគ្រោះ បានសាកថ្មទូរសព្ទ ហើយយកកាសស្តាប់ត្រចៀកដោតនឹងទូរសព្ទ បណ្តាលឲ្យឆក់ស្លាប់តែម្ដង។
មន្ត្រីបញ្ជាក់ថា តាមការពិនិត្យសព ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់នោះទេ។ ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារ ឆក់ទូរសព្ទពិតប្រាកដមែន។
ក្រោយមានហេតុការណ៍បែបនេះ សមត្ថកិច្ច បានសំណូមពរឲ្យអ្នកប្រើប្រាស់ ទូរសព្ទទំនើបៗ ទាំងអស់ មេត្តាកុំសាកថ្មបណ្តើរ ចុចលេងបណ្តើរ ព្រោះអាចនាំឲ្យគ្រោះថ្នាក់ ដោយយថាហេតុនិងឈានដល់ស្លាប់ទៀតផង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,334 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,416 នាក់