ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តខេមរភូមិន្ទ ដឹកឈើធ្នង់ បើកបុកម៉ូតូ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យ របួសធ្ងន់ស្រាល មនុស្ស២នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:55 ល្ងាច អ្នកអាន 1947

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាយ៉ាងហោចមានមនុស្សចំនួន២នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍ រវាងរថយន្តនិងម៉ូតូ។

ហេតុការណ៍បានកើតឡើងនៅ វេលាម៉ោង០៨និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តម៉ាករីវូ ពណ៌ត្រេអី ពាក់ស្លាកលេខខេមរភូមិន្ទ០៦.២.៦៨៤១ដឹកឈើ ប្រភេទធ្នង់ បានបើកបុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១T១៨៥២ បណ្ដាលឲ្យរបួសមនុស្ស២នាក់ របួសធ្ងន់១នាក់ ស្រាល១នាក់។

ជនរងគ្រោះដែលរបួស ១ឈ្មោះ ជឿ ជី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្នល់ត្រង់ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើបរម៉ូតូ) របួសធ្ងន់ ។

២ឈ្មោះទូច លេន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នករួមដំណើរជាមួយម៉ូតូ (របួសស្រាល)។
ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជន ឈ្មោញស៊ឹង រិទ្ធីរ៉េត ចំណែកម៉ូតូ និងរថយន្ត រួមនឹងឈើ សមត្ថកិច្ចយកទៅ រក្សាទុកកន្លែងអធិការនគរបាលស្រុកសូទ្រនិគម ដើម្បីចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថាតៃកុង រថយន្តដឹកឈើខាងលើ បានរត់គេចខ្លួន បាត់ស្រមោលពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តនិងឈើ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,024 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,106 នាក់