ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា៖ នៅឆ្នាំ២០២០ គ្រប់ឃុំសង្កាត់ នឹងទទួលបានកញ្ចប់ថវិកា ពីរដ្ឋាភិបាលជាង៧ម៉ឺនដុល្លារ ដើម្បីអនុវត្តន៍ ថ្នាក់មូលដ្ឋាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:35 ល្ងាច អ្នកអាន 294

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា បានថ្លែងនាឱកាសអញ្ជើញ ជាវត្តមានតីក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មវិធីវិនិយោកបីឆ្នាំរំកិល (២០២០-២០២២) នៅស្រុកកំពង់សៀម នៅព្រឹកមិញថា ក្នុងឆ្នាំ២០២០ ខាងមុខនេះ គឺជាឆ្នាំយុទ្ធសាស្ត្រ នៃការអនុវត្តន៍ នូវផែនការ កំណែទម្រង់ថ្មី មួយដែល គ្រប់ឃុំ -សង្កាត់ នឹងទទួលបានកញ្ចប់ថវិកា ពីរាជរដ្ឋាភិបាល ក្នុង១ឆ្នាំៗ អាចលើសពី ៧៣០០០ដុល្លារ ដើម្បីធ្វើការ អភិវឌ្ឍន៍ ថ្នាក់មូលដ្ឋាន ដោយមិនគិតលើកិច្ចការងាររដ្ឋបាល។ ដូច្នេះធ្វើយ៉ាងណា ត្រូវចាយវាយ ឲ្យបានត្រឹមត្រូវ និងស្របទៅតាមបំណង ប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីឲ្យការ ប្រើប្រាស់ថវិកាមានតម្លាភាព គណនេយ្យភាព ឲ្យចំគោលដៅ។ ពោល ប្រើឲ្យអស់ ក្នុង១ឆ្នាំៗឆ្នាំ ទៀតនោះ ត្រូវទាមទារឲ្យមានការបណ្ដុះបណ្ដាល និង បើកវគ្គ តម្រង់ទិស មន្ត្រីជាពិសេស គឺ ស្មៀននិង ក្រុម ប្រឹក្សាឃុំ។ 

អភិបាលខេត្តបានបញ្ជាក់ថា ផ្តើមចេញពីឆន្ទៈ និងជំនឿ ជឿជាក់នេះ ក្នុងអំឡុងជិត២ទសវត្សរ៍ កន្លងមកនេះ រាជរដ្ឋាភិបាលបាន ជំរុញ និងគាំទ្រយ៉ាងសកម្ម ដល់ការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ រដ្ឋបាលឃុំ-សង្កាត់បានក្លាយ ទៅជា រដ្ឋបាល ថ្នាក់មូលដ្ឋានដែលមានមុខងារ សម្ខាន់ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅ នឹងតម្រូវការ របស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ អភិវឌ្ឍន៍របស់រដ្ឋបាលឃុំ-សង្កាត់ ដែលបានរៀបចំ និងអនុវត្តនូវគម្រោង ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវលំ ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្តល់ សេវាផ្សេងៗទៀត ពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន អំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះ ដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ-សង្កាត់ និងធនធាន ពីប្រភពផ្សេងទៀត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ ជាអាទិភាពនានា របស់ប្រជាជននៅតាមមូលដ្ឋាន ។

ដោយបច្ចុប្បន្ននេះ រាជធានី និងគ្រប់ខេត្តនៅ ទូទាំងប្រទេស កំពុងតែសកម្ម ប្រយុទ្ធយ៉ាងក្លៀវក្លា ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេច ហ៊ុន សែន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,709 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,791 នាក់