ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកឃឹម ហ្វីណង់ អះអាងថា ក្រុមហ៊ុនពុះដីឡូរ៍ លក់ទាំងអស់ នៅក្នុង ស្រុកបន្ទាយស្រី សុទ្ធសឹង តែមិនមានច្បាប់អនុញ្ញាត្ត ត្រឹមត្រូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:52 ល្ងាច អ្នកអាន 4479

ខេត្តសៀមរាប៖លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានអះអាងថា ក្រោយពីបានត្រួតពិនិត្យ ឃើញថា ក្រុមហ៊ុនពុះដីឡូរ៍ លក់ទាំងអស់ នៅក្នុងស្រុកបន្ទាយស្រី សុទ្ធសឹង តែមិនមានច្បាប់ អនុញ្ញាត្ត ឲ្យអភិវឌ្ឍដីធ្លីត្រឹមត្រូវ។

ដូច្នេះរដ្ឋបាលស្រុក បានកោះអញ្ជើញ តំណាងម្ចាស់អាជីវកម្ម ទាំងអស់ មកណែនាំឲ្យផ្អាក រាល់ការសាងសង់ ការលក់ដូរ និងការផ្សព្វផ្សាយនានា ក៏ដូចជាបញ្ឈប់ទាំងស្រុង នូវការផ្ទេរកម្មសិទ្ធិ ដែលពាក់ពន្ធ័ នឹងអាជីវកម្មទាំងនោះ ដើម្បីការពារ ផលប្រយោជន៍ ប្រជាពលរដ្ឋ នៅក្នុងស្រុកបន្ទាយស្រី ក៏ដូចជាតំបន់ដទៃ ចៀសវាង នូវការ រងផលប៉ះពាល់ ទាំងឡាយ ពីគម្រោងដីធ្លី ដែលមិនមាន ផែនការមេនិងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រច្បាស់លាស់ មិនត្រឹមត្រូវ តាមបទដ្ឋានកំណត់ និងមិនមានការ ទទួលស្គាល់ ត្រឹមត្រូវតាម ផ្លូវច្បាប់។

លោកឃឹម ហ្វីណង់ បានបញ្ជាក់ថា រដ្ឋបាលស្រុក ក៏បានណែនាំ ឲ្យក្រុមហ៊ុន រុះរើរាល់ ផ្លាកសញ្ញា ផ្សព្វផ្សាយពាណិជ្ជកម្ម បញ្ឈប់ការ ផ្សព្វផ្សាយគ្រប់រូបភាព ទោះជាតាម បណ្តាញសង្គមក៏ដោយ និងធ្វើការស្នើ សុំលិខិតអនុញ្ញាត្ត អភិវឌ្ឍ ដីទៅកាន់អាជ្ញាធរ មានសមត្ថកិច្ច មុននឹងធ្វើការផ្សព្វផ្សាយ សាងសង់ រឺលក់ដូរ ជាសាធារណៈ ទៅបាន។

សូមបញ្ចាក់ថា យោងតាម ប្រកាស ស្ដីពី ការអភិវឌ្ឍ ដី របស់ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨ រាល់គម្រោង អភិវឌ្ឍន៍ ដី ដែលមាន ទំហំ ផ្ទៃដី ធំ ជាង ៣ ម៉ឺន ម៉ែត្រក្រឡា ត្រូវ ស្នើសុំ ទៅ រដ្ឋមន្ត្រីក្រសួង រៀបចំ ដែនដី តែបើ គម្រោង នោះ ចាប់ពី ៣ ម៉ឺន ម៉ែត្រក្រលា ចុះក្រោម ត្រូវ ស្នើសុំ ទៅអភិបាល ខេត្ត។ ចំពោះ គម្រោង អភិវឌ្ឍន៍ ដែលមាន ទំហំ ដី ចាប់ពី ៥ ពាន់ ម៉ែត្រក្រឡា ចុះក្រោម ត្រូវសុំ លិខិតអនុញ្ញាត ពី អភិបាលក្រុង ស្រុក ។

គម្រោង អភិវឌ្ឍន៍ ដី ត្រូវ រក្សាទុក ផ្ទៃដី ២៥ ភាគរយ នៃ ផ្ទៃដី សរុប សម្រាប់ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ដូចជា បណ្ដា ណ ផ្លូវ សាធារណៈ ប្រព័ន្ធ ទឹកស្អាត ទឹក កខ្វក់ លូទឹក ភ្លៀង បណ្ដាញ អគ្គិសនី បណ្ដាញ គមនាគមន៍ ប្រព័ន្ធគ្រប់គ្រង កាកសំណល់ រឹង និង រាវ ប្រព័ន្ធគ្រប់គ្រង អគ្គិភ័យ និង ហានិភ័យ ផ្សេងៗ ជាដើម ។

ក្រៅពីនេះ គម្រោង អភិវឌ្ឍន៍ ដី ត្រូវ រក្សាទុក ផ្ទៃដី ១០ ភាគរយ នៃ ផ្ទៃដី សរុប សម្រាប់ រៀបចំ លំហ សាធារណៈ និង ផ្ទៃដី បៃតង។
គួរបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំ ចុងក្រោយមកនេះ នៅខេត្តសៀមរាប ដែលជាតំបន់ទេសចណ៍ មានកំណើនប្រជាពលរដ្ឋ មកនៅក្រុងសៀមរាប យ៉ាងច្រើន ក្នុងនោះចំពោះវិស័យដីធ្លី ក៏មានការឡើងថ្លៃ ជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាមិញ នៅបណ្ដារស្រុកនិងក្រុងសៀមរាប មានក្រុមហ៊ុន ជាច្រើនបាននាំគ្នា ធ្វើអាជីវកម្ម ពុះដីឡូរ៍លក់ ធ្វើផ្ទះល្វែងលក់ យ៉ាងផុសផុល ដូចជានៅស្រុកបន្ទាយស្រី ស្រុកពួក ស្រុកប្រាសាទបាគង និងក្រុងសៀមរាប ជាដើម។

ពាក់ព័ន្ធករណីនេះ កន្លងទៅអាជ្ញាធរស្រុកខេត្ត បានចេញសេចក្ដីប្រកាស ប្រាប់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន មុនសម្រេចចិត្តទិញ ផ្ទះល្វែង និងដីពុះឡូរ៍លក់ ចៀសវាង មានបញ្ហាពេលក្រោយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,084 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,166 នាក់