ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ស្នើដល់ប្រជាពលរដ្ឋ មានការអត់ធ្មត់ ចំពោះការបិទ ធ្វើចរាចណ៍ លើស្ពានគៀនជ្រៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:20 ព្រឹក អ្នកអាន 356

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានស្នើដល់ ប្រជាពលរដ្ឋ មានការអត់ធ្មត់ ចំពោះការបិទ ធ្វើចរាចណ៍ លើស្ពានគៀនជ្រៃ។
លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា សូមប្រជាពលរដ្ឋ មានការអត់ធ្មត់ ដើម្បី ការពារសុវត្តិភាព តាមរយៈ ការធ្វើចរាចរណ៍ នៅតាមផ្លូវវាង ជាបណ្ដោះអាសន្នសិន ។
ការលើកបែបនេះ នាពេលលោកអញ្ជើញដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាព ពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ស្ពានគៀនជ្រៃ ស្ថិតនៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី៣១ខែនេះ ។
សូមបញ្ជាក់ថា ស្ពានថ្មមួយកន្លែង ស្ថិតនៅក្នុងទីតាំងខាងលើ មានទំហំ៩០ គុណនឹង៤ម៉ែត្រ បានកសាងឡើង នាអំឡុងឆ្នាំ២០០១-២០០២ ។ មកដល់បច្ចុប្បន្ន ស្ពាននេះ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរបុក នាពេលទឹកសម្រកចុះ បណ្ដាលឲ្យលិចចេញគ្រឹះ ខាងក្រោម នៃសរសរជើងស្ពាន ចំនួនមួយដើម ។
ដើម្បីបញ្ជៀសគ្រោះថ្នាក់ អាជ្ញាធរ បានសម្រេច បិទជា បណ្ដោះអាសន្ន ដោយមិនតម្រូវឲ្យ មធ្យោបាយធំៗ ធ្វើចរណ៍ ឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,601 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,683 នាក់