ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លើកគ្នាយកកាំបិតផ្គាក់ កាប់ប្រហារបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 12:00 ព្រឹក អ្នកអាន 8282

ខេត្តសៀមរាប៖ភាគីម្ខាង លើកគ្នាយកកាំបិតផ្គាក់ កាប់ប្រហារបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩ នៅចំណុចកន្លែងលក់សាច់ក្រកគោអាំង ទល់មុខហាងសែនមនោររម្យ ក្លាស់សិក ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ទំនងដោយសារភ្លើងប្រចណ្ឌ យុវជនមួយក្រុម បាននាំគ្នាយកកាំបិត ទៅកាប់បុរសម្នាក់
ខណ:ទិញសាច់ក្រកគោអាំង បណ្ដាលឲ្យ ឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះគឺមានជនមិនស្គាល់អត្តសញ្ញាណ ចំនួន៤នាក់ភេទប្រុស ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវចម្រុះ បំពាក់ស៊ីមាំងបំពងសំលេងខ្លាំង ក្នុងនោះមានម្នាក់អាយុប្រហែល១៨ ឆ្នាំរាងស្គមសម្បុរខ្មៅសក់ខ្លី បានធ្វើសកម្មភាព យកកាំបិតផ្គាក់ មួយកាប់ទៅលើ ជនរងគ្រោះឈ្មោះគឹម ចាន់វាសនា ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បណ្ដាលឲ្យត្រូវរបួសដាច់សាច់ហូរឈាម នៅលើថ្លើមដៃខាងឆ្វេង ,កដៃខាងឆ្វេង,កំភួនដៃខាងឆ្វេង និង លើគន្លាក់ដៃបទខាងឆ្វេង,ដេរអស់ជាច្រើនថ្នេរ។

បើតាមប្រភពបានឲ្យដឹងថា បច្ចុប្បន្នក្រោយកើតហេតុជនរងគ្រោះ ត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យទាំង៤នាក់ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួន ជនដៃដល់ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,451 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,533 នាក់