ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អគ្គិភ័យបំផ្លាញផ្ទះ មួយខ្នង នៅស្រុកពួក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:00 ល្ងាច អ្នកអាន 2347

ខេត្តសៀមរាប៖ផ្ទះប្រជាពលរដ្ឋ មួយខ្នងនៅស្រុកពួក ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ទាំងស្រុង។ហេតុការណ៍ នេះកើតឡើងនៅវេលាម៉ោង០៧ នឹង១០នាទីព្រឹក ថ្ងៃទី ៣១ខែតុលាឆ្នាំ២០១៩ នៅចំណុច ភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈឿយ ឈីភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កសិករ ប្រពន្ធឈ្មោះ ពាត់ ថា អាយុ៤៨ឆ្នាំ មុខរបរ កសិករមានទីលំនៅភូមិ -ឃុំកើតហេតុខាងលើ។ បានចេញទៅធ្វើការនៅខេត្តព្រះវិហារ អស់រយៈពេល១ខែហើយ ដោយទុកឲ្យកូនៗរបស់គាត់០៣នាក់ នៅចាំផ្ទះ។

លោកបន្តថា មុនពេលកើតហេតុ ឈ្មោះ ឈី ឆាន ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើត របស់ម្ចាស់ផ្ទះរងគ្រោះបានយកធូប ១២សសៃ មកអុចធូប នៅកន្លែងអាសនៈ របស់ម្តាយ ខាងលើផ្ទះហើយចាក់សោរ រួចនាំប្អូន០២នាក់ទៀតទៅលែងផ្ទះក្បែនោះ ប្រមាណ៥០ម៉ែត្រ ស្រាប់តែមានផ្សែងហ៊ុយ ចេញពីក្នុងផ្ទះ ហើយបានរត់ទៅរកឲ្យគេជួយ តែមិនអាចជួយសង្គ្រោះបាន ដោយសារអណ្ដាតភ្លើងពេក។

លោកបន្ថែមថា ករណីនេះបណ្ដាលឲ្យឆេះផ្ទះមួយខ្នង ទំហំ៧គុណ៦ម៉ែត្រ កំពស់០៣ម៉ែត្រ ជញ្ជាំងក្តារឈើ ប្រក់ក្បឿង និងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះទាំងស្រុក។
លោកបញ្ជាក់ថា មូលហេតុនេះបណ្តាល មកពីការធ្វេសប្រហែស របស់កូនឈ្មោះ ឈី ឆាន និងឪពុកម្ដាយមិននៅផ្ទះ។ ករណីនេះពុំបណ្ដាលឲ្យ មានគ្រោះថ្នាក់ដល់ អាយុជីវិតមនុស្សនោះឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,692 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,862 នាក់