ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនបរទេសម្នាក់ភ្លាមៗ ក្រោយយកដបស្រា វាយទៅលើ អ្នករត់រ៉ឺម៉កកងបី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 01:42 ល្ងាច អ្នកអាន 3258

ខេត្តសៀមរាប៖ជនបរទេសម្នាក់ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ នៃស្នងការនគរបាល ខេត្តសៀមរាប ធ្វើការចាប់ខ្លួនបានភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព យកដបស្រា វាយទៅលើអ្នករត់រ៉ឺម៉កកង់បី។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងប្រហែល ០១និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ០១ខែវិច្ឆិកាឆ្នាំ២០១៩ នៅលើផ្លូវមាត់លូ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថានបរទេស រូបនេះ បានធ្វើសកម្មភាព យកដបស្រា វាយទៅលើជនរងគ្រោះ ត្រូវចំថ្ពាល់ខាងស្តាំ និងស្មារខាងស្តាំ បណ្តាលឲ្យបែកហូរឈាម ត្រូវបានសមត្ថកិច្ច ជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅស្នងការ គរបាលខេត្តដើម្បីសាកសួរ។
ជនដៃដល់ ឈ្មោះDOWNER JARED MARTIN ភេទ ប្រុស កើតថ្ងៃទី ៣០-០៨-១៩៨៩ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥៣៧៦៤០២២២ មុខរបរ គ្មាន ស្នាក់នៅសណ្ឋាគារ Siem Reap Chilled Backpacker ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប(មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ អឿត សំណាង ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករត់រ៉ឺម៉កម៉ូតូកង់បី ទីលំនៅភូមិ ជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

បច្ចុប្បន្នជនខាងលើ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួន បណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,877 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,959 នាក់