ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា វាយកម្ទេចសំណង់ របស់ប្រជាពលរដ្ឋ សូម្បីបង្គន់ ក៏មិនទុកដែរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 02:36 ល្ងាច អ្នកអាន 7866

ខេត្តសៀមរាប៖នៅទីបំផុតអាជ្ញាធរជាតិអប្សរា នៅព្រឹកមិញនេះ បានសហការ ជាមួយអាជ្ញាធរ សមត្ថកិច្ចចម្រុះ ធ្វើការវាយ កម្ទេចចោលសំណង់ របស់ប្រជាពលរដ្ឋ សូម្បីបង្គន់ក៏មិនទុកដែរ។ ដោយបានអះអាងថាបានសាងសង់ បំពានលើបុរាណដ្ឋាន (ត្រពាំងហែរផ្កា) ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ក្រោយជូនដំណឹងតែម្ចាស់មិនទាន់ រុះរើដោយខ្លួនឯង។

មន្ត្រីបាននិយាយថា ករណីនេះមានកម្លាំងសមត្ថកិច្ចចម្រុះ បានឈរហែរហម និងត្រៀមទប់ស្កាត់ខ្លាចក្រែង មានអំពើហិង្សាណាមួយកើតឡើង។
ក្នុងហេតុការណ៍នេះ អាជ្ញាធរជាតិអប្សរា បានប្រើកម្លាំងមនុស្សវាយបំបែករបង និងគ្រឿងចក្រមួយគ្រឿង វាយកម្ទេចសំណង់ រឹងរបស់ លោកឃន់ សុខន តែម្តង។

ជាមួយគ្នានេះ ក្រុមអ្នកគាំទ្រម្ចាស់សំណង់ បានផ្ទុះកំហឹង ទាញដំថ្មគុបទៅលើតៃកុងគ្រឿងចក្រ រហូតពន្លត់ម៉ាស៊ីនចុះរត់ ដែលមើលទៅហាក់បីដូចជា មហាបាតុកម្មអីចឹង។ ក្រោយមកបន្តិច ក្រុមសមត្ថកិច្ចចម្រុះ ក៍ផ្អាកសម្មភាពរុះរើ ជាបណ្ដោះអាសន្ន។

នៅចំពោះមុខ អាជ្ញាធរជាតិអប្សរា និងក្រុមអ្នកសារព័ត៌មាន លោកឃន់ សុខន បានផ្ដល់បទសម្ភាសន៍ថា ការសាងសង់របងនេះ ជាងពីរឆ្នាំមកហើយ។ ហើយកាលសាងសង់នោះ មិនមានខាងណាមកហាមឃាត់នោះទេ។ សំណង់នេះចំណាយលុយជាង៣ម៉ឺនដុល្លារក្នុងការសាងសង់។

ទោះយ៉ាងណាលោកឃន់ សុខន បញ្ជាក់ថារាល់ការសាងសង់នេះ គឺមិនបានសូមច្បាប់នោះទេ។ ហើយដីនេះគឺជាដីកេរិ៍្តរបស់លោកឪពុកចែកឲ្យរូបលោក។ ជាមួយគ្នានេះ ក្រោយអាជ្ញាធរជាតិអប្សរា បរាជ័យក្នុងការអនុវត្ត គេសង្កេតឃើញ មន្ត្រីតុលាការ និងស្នងការង ចុះទៅទីតាំងខាងលើផងដែរ។ ប៉ុន្តែករណីនេះ គឺលោកឃន់ សុខន បានសន្យាថានឹងរុះរើ ដោយខ្លួនឯង នៅថ្ងៃទី១៥ខែវិច្ឆិកា ខាងមុខនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,493 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,575 នាក់