ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រឹកនេះសម្តេច ហ៊ុន សែន អញ្ជើញចូលរួម កិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ នៅទីក្រុងបាងកក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 08:43 ព្រឹក អ្នកអាន 297

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់របស់ ព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជាច្រេីនផ្សេងទៀតរួមមាន ៖
- កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
- កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០
- កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧
- កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤
- កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២
- កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។
- ជំនួបរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបូកបី និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីបូព៌ា
- អាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និង
- កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ (អាហារការងារពេលល្ងាច)។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក នាយករដ្ឋមន្រ្តី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,952 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,034 នាក់