ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចហ៊ុន សែន អញ្ជើញដល់ ទីក្រុងបាងកក ដោយសុវត្តិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:44 ព្រឹក អ្នកអាន 295

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃដោយសុវត្តិភាពនៅម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហេីយ​ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

វត្តមាននៃការអញ្ជើញដល់ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ មន្ត្រីអង្គទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា នាទីក្រុងបាងកកនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។

តាមកម្មកម្មវិធីថ្ងៃនេះ​ សម្ដេចតេជោនាយករដ្ឋមន្រ្តី​ នឹងអញ្ជេីញចូលរួម​ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ (ពេញអង្គ)​ និងអញ្ជេីញចូលរួម​ ពិធីចុះហត្ថលេខាលេីអនុស្សារណៈនៃការយោគយល់រវាងអាស៊ាន​ និងសហគមន៍នៃសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA)។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ កិច្ចពិភាក្សាពាក់ព័ន្ធបញ្ហារបស់អាស៊ាន ប្រទេសក្នុងតំបន់ និងលើពិភពលោកជាច្រើនត្រូវបានលើកមកជជែក និងស្វែងរកដំណោះស្រាយក្នុងកិច្ចប្រជុំនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,541 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,623 នាក់