ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចម្លែកណាស់ ផ្ញើម៉ូតូ នៅតំបន់ផាប់ស្ទ្រីត ចេញមកយកវិញ បាត់ម៉ូតូ បាត់ទាំងអ្នកទទួល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 02:23 ល្ងាច អ្នកអាន 5783

ខេត្តសៀមរាប៖ពិតជាចម្លែកណាស់ កន្លែងទទួលផ្ញើម៉ូតូមួយកន្លែង ប្រជាពលរដ្ឋ យកម៉ូតូទៅផ្ញើ ពេលចេញមកយក ម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូ បាត់ទាំងអ្នកទទួលបញ្ញើរ។

ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩ ស្ថិតនៅមុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប វេលាម៉ោង១១ជាង ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ស្ត្រីម្ចាស់ម៉ូតូ មានឈ្មោះ  ស្រ៊ុន ទេវី ហៅស្រី នីត អាយុ២៦ឆ្នាំ ស្រុកកំណើតនៅតាកែវ បច្ចុប្បន្នរស់នៅ រស់នៅក្រុងសៀមរាប ខេត្តសៀមរាប។ ម៉ូតូរបស់ជនរងគ្រោះ ដែលបានបាត់ម៉ាកស៊ុយ ហ្សាគី ឡែត សេរី២០១៨ ពណ៌ក្រហមស ពាក់ស្លាកលេខ១GW១៨៨៥។

បើតាមស្ត្រីម្ចាស់ម៉ូតូ បានឲ្យដឹងថា នៅថ្ងៃខាងលើ ខ្លួននិងមិត្តភ័ក្ក២នាក់ទៀត បានជិះឌុបគ្នា ទៅដើរលេង នៅតំបន់ផាប់ស្ទ្រីត ប្រហែលម៉ោង១០ជាងយប់។ ហើយបានផ្ញើនៅចំណុចកើតហេតុ ដោយមានសំបុត្រផ្ញើ ក្នុងនោះកន្លែងទទួលផ្ញើនោះ ក៏ឃើញមានម៉ូតូជិត១០គ្រឿងផងដែរ។ លុះវេលាម៉ោងជាង១១យប់ថ្ងៃដដែល ខ្លួននិងមិត្តភ័ក្ក បានមកយកម៉ូតូវិញ ស្រាប់តែ មិនឃើញម៉ូតូនិងអ្នកទទួល។ ក្រោយមករូបគាត់បានទៅ ប្ដឹងនៅកន្លែងសមត្ថកិច្ចនៅជិតកន្លែងកើតហេតុហ្នឹង ដើម្បីសូមជួយអន្តរាគមន៍ ស្រាវជ្រាវរក ប៉ុន្តែរកមិនឃើញ។ លុះថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៩ ម្សិលមិញ គាត់បានទៅប្ដឹងនៅប៉ុស្ដិ៍នគរបាល សង្កាត់ស្វាយដង្គំ ដើម្បីសូមជួយឲ្យរក។

ស្ត្រី ម្ចាស់ម៉ូតូ បានសំណូមពរដល់ អាជ្ញាធរនិងសមត្ថកិច្ច ជួយស្រាវជ្រាវ រកម៉ូតូជូនពួកគាត់វិញផង និងបានសូមដល់អាជ្ញាធរសមត្ថកិច្ច មេត្តារឹតបន្តឹង កន្លែងផ្ញើម៉ូតូផង ចៀសវាង កើតមានហេតុការណ៍ដូចរូបគាត់ទៀត។

ពាក់ព័ន្ធករណីខាងលើនេះ នាយប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយដង្គំ មិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍ នេះនៅឡើយទេ ដោយបានប្រាប់តាមទូរសព្ទ នៅរសៀលថ្ងៃនេះថា នៅកន្លែងមិនសូវមានសេវា ដោយសូមរងចាំ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,367 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,449 នាក់