ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅទីបំផុត កម្លាំងរបស់ អាជ្ញាធរជាតិអប្សរា វាយកម្ទេចសំណង់ លើបុរាណដ្ឋាន ទទួលបាន ជោគជ័យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 02:50 ល្ងាច អ្នកអាន 5021

ខេត្តសៀមរាប៖នៅទីបំផុត នៅទីបំផុត កម្លាំងសមត្ថកិច្ច របស់ អាជ្ញាធរជាតិអប្សរា វាយកម្ទេចសំណង់ លើបុរាណដ្ឋាន ទទួលបាន ជោគជ័យ នៅរសៀលថ្ងៃទី១ខែវិច្ឆិកាម្សិលមិញ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់អភិបាល ក្រុងសៀមរាប ដោយសមត្ថកិច្ចស ម្រេចយកគ្រឿងចក្រ ចូលទៅវាយកម្ទេចសំណង់ ដែលសង់លើ ទួលបុរាណដ្ឋាននៃត្រពាំងហែផ្កា។ បន្ទាប់ពីអនុវត្តពេលព្រឹក មិនទទួលបានសម្រេច។

ប្រភពបានឲ្យដឹងថាមុនពេលគ្រឿងចក្រ ទៅវាយកម្ទេចជាលើកទីពីរអភិបាល ក្រុងសៀមរាបលោកនួន ពុទ្ធារ៉ា បានបង្ហាញអំពីហេតុផល ដែលត្រូវតែអនុវត្ត។ លោកបញ្ជាក់ថាទីទួលបុរាណដែលគ្រប់គ្រង ដោយអាជ្ញាធរអប្សរា ហើយត្រូវបានសាងសង់បំពាន ដោយខុសច្បាប់ គឺពុំអាចលើកលែងបានឡើយត្រូវតែអនុវត្ត។

ជាមួយនឹងការលើហេតុផល របស់អភិបាលក្រុង គេឃើញសកម្មជនហ្វេសប៊ុក បានសួរទៅលោកអភិបាលក្រុងថា ហេតុអ្វីក៏ជ្រើសរើស យកថ្ងៃទី១ខែវិច្ឆិកានេះ មកអនុវត្តរុះរើសំណង់ទាំងនេះ ហើយមុននឹងបន្តិចទាំងម្ចាស់សំណង់ ទាំងអាជ្ញាធរ បានធ្វើកិច្ចសន្យាមួយថា នឹងលើកពេលទៅដល់ថ្ងៃទី១៥ ខែវិច្ឆិកា ចុះពេលនេះ ហេតុអ្វីក៏ស្រាប់តែដាក់គ្រឿងចក្រ បញ្ចូលមកវាយកម្ទេច សំណង់ខាងលើ បែបនេះ?។

ជាការឆ្លើយតប លោកអភិបាលក្រុង បានបញ្ជាក់ថា មូលហេតុ ដែលសម្រេចរុះរើ នៅល្ងាចថ្ងៃដដែលនេះ ដោយសារតែម្ចាស់សំណង់ បានយល់ព្រម រំលាយកិច្ចសន្យានៅថ្ងៃទី ១៥ចោល ហើយយល់ព្រមឲ្យរុះរើ នៅថ្ងៃដដែលវិញ។ នៅទីបំផុតសំណង់ដែលសង់ របស់លោកឃន់ សុខន ខ្ទេចអស់ទាំងស្រុង។

ដោយឡែកសំណង់ របស់ស្ត្រីឈ្មោះ ពុម សុគន្ធា មានការប្រទាំងប្រទើសខ្លះៗ ដោយសាម្ចាស់សំណង់ បើករថយន្ត របស់ខ្លួនទៅដាក់ពាំងផ្លូវ មិនឲ្យគ្រឿងចក្រចូលកាយ។ ក្នុងស្ថានការនោះ ក្រុមអាជ្ញាធរអប្សរា បានវាយដោយដៃខ្លះ ខ្សែអូសបំបាក់ចោលខ្លះ រហូតខ្ទេចជាស្ថាពរដូចគ្នា។
ចំណែកសំណង់របស់ឈ្មោះឈិត សុឌាំង មន្ត្រីបញ្ជាក់ថា ម្ចាស់យល់ព្រមរុះរើដោយខ្លួនឯង។

សូមបញ្ជាក់ថា ទីតាំងខាងលើ ទីទួលបុរាណ នៃត្រពាំងហែផ្កា ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
សូមរំលឹកថា មិនមែនជាលើកទីមួយនោះទេ ដែលអាជ្ញាធរជាតិអប្សរា បានធ្វើការអនុវត្ត វាយកម្ទេចផ្ទះ ឬរបង របស់ប្រជាពលរដ្ឋ ខេត្តសៀមរាប មួយចំនួន ដែលបានសាងសង់ លើដីដែលគ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,012 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,094 នាក់