ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ សម័យប៉ុលពត គេយកទីវត្តអារាម ធ្វើជាគុក ឬធ្វើជាក្រោលសត្វ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ រួមគ្នាថែរក្សា នូវសុខសន្តិភាព មួយនេះឲ្យបាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 10:07 ព្រឹក អ្នកអាន 184

ខេត្តកំពង់ចាម៖នៅចំពោះមុខប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងថាសម័យប៉ុលពត គេយកទី វត្តអារាមធ្វើជាគុក ឬធ្វើជាក្រោលសត្វ ដូច្នេះសូមឲ្យបងប្អូន ប្រជាពលរដ្ឋ រួមគ្នាថែរក្សា នូវសុខសន្តិភាពមួយ នេះឲ្យបានគង់វង្ស យូរអង្វែង ដើម្បីបន្តការអភិវឌ្ឍន៍ កសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។ ដោយសារ ប្រទេសជាតិយើង មានសុខសន្តិភាព ទើបយើងមានឱកាស ធ្វើបុណ្យទានរួមគ្នា។
ថ្លែងយ៉ាងដូច្នេះក្នុង ឱកាស ចូលរួមសូត្រមន្ត ក្នុងពិធីបុណ្យ កឋិនទាន នៅវត្តចំការអណ្តូង ស្ថិតក្នុង ឃុំចំការអណ្តូង ស្រុក ចំការលើ ខេត្តកំពង់ចាម នាល្ងាចថ្ងៃទី២ខែវិច្ឆិកាម្សិលមិញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,439 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,521 នាក់