ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា ប្រាប់ប្រជាពលរដ្ឋថា បើមានការអ្វី ឬត្រូវការអ្វី សូមប្រាប់មក មន្ត្រីឲ្យបានឆាប់រហ័ស នឹងដោះស្រាយជូនភ្លាមៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 10:26 ព្រឹក អ្នកអាន 211

ខេត្តកំពង់ចាម៖ក្នុងឱកាស ចូលរួមសូត្រមន្ត ក្នុងពិធីបុណ្យ កឋិនទាន នៅវត្តចំការអណ្តូង ស្ថិតក្នុង ឃុំចំការអណ្តូង ស្រុក ចំការលើ ខេត្តកំពង់ចាម នាល្ងាចថ្ងៃទី២ខែវិច្ឆិកាម្សិលមិញ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន

ថ្លែងក្នុងពិធីសំណេះសំណាល ថា អាជ្ញាធរ គ្រប់លំដាប់ថ្នាក់នៅទីនេះ ជាអ្នកបម្រើបងប្អូន ប្រជាពលរដ្ឋ ដូច្នេះបើមានការអ្វី ឬត្រូវការអ្វី សូមពុកម៉ែ ប្រាប់មក មន្ត្រីយើង ឲ្យបានឆាប់រហ័ស បើរឿងដែល អាចដោះស្រាយ បានត្រឹមថ្នាក់មូលដ្ឋាន អាជ្ញាធរ នឹងដោះស្រាយ ជូនភ្លាមៗ បើដោះស្រាយមិនចេញ ត្រូវស្នើទៅថ្នាក់ខេត្តឲ្យខេត្តជួយដោះស្រាយ បើថ្នាក់ខេត្ត ដោះស្រាយ មិនចេញត្រូវស្នើទៅថ្នាក់ជាតិ ដើម្បីរកដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនមាន ការរើសអើងអ្វី ឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,111 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,193 នាក់