ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅទីបំផុត ម៉ូតូបាត់ នៅតំបន់ផាប់ស្ទ្រីត ត្រូវបានរកឃើញ វិញហើយ ក្រោយសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ចេញផ្សាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 03:42 ល្ងាច អ្នកអាន 5050

ខេត្តសៀមរាប៖នៅទីបំផុតនគរបាល ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ និងនគរបាល ក្រុងសៀមរាប បានស្រាវជ្រាវ រកឃើញម៉ូតូមួយគ្រឿង ដែលបានបាត់នៅ តំបន់ផាប់ស្ទ្រីត វិញហើយ បន្ទាប់ពីមានការ ចេញផ្សាយ តាមបណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ តាមរយ: ស្ត្រីជាម្ចាស់ម៉ូតូ ដែលបានផ្ដល់បទសម្ភាសន៍ផ្ទាល់។

យោងតាមរបាយការណ៍ របស់នគរបាលសង្កាត់ស្វាយដង្គំ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបានយ៉ាងដូច្នេះថា៖ ករណីម៉ូតូ០១គ្រឿងម៉ាកSuzuki Let ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ ១GW-១៨៨៥ លេខតួរ៤១៧៤២៣ របស់ជនរងគ្រោះឈ្មោះ ស្រ៊ុន ទេវី ហៅ ស្រីនីត ភេទ ស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិ វិហារចិន សង្កាត់ស្វាយដង្គំ ដែលមកដាក់ពាក្យបណ្តឹងថាយកទៅផ្ញើនៅមុខ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបមានដាក់សំបុត្រផ្ញើលេខ ០០២១៥៧ របស់ក្រុមហ៊ុនសន្តិសុខយីហោដំរីស មានរិទ្ធ បាត់កាលពី យប់ម៉ោង ២៣និង៣០នាទី ថ្ងៃទី ៣១ខែតុលាឆ្នាំ ២០១៩នោះ គឺមិនមានបាត់ទេ ព្រោះខាងសន្តិសុខ ដែលទទួលផ្ញើនោះគាត់រកម្ចាស់ម៉ូតូ មិនឃើញ ហើយចាំយូរ គាត់បានយកទៅរក្សា ទុកនៅកន្លែង មានសុវត្ថិភាព និងផ្សព្វផ្សាយរកម្ចាស់តាមរយ:ប្រព័ន្ធទំនាក់ទំនងFacebook ដែរ នៅតែមិនឃើញ។

របាយការណ៍បន្តថាករណីនេះ រហូតដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០១៩នេះ អធិការនគរបាលក្រុងសៀមរាប លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានណែនាំឲ្យមន្ត្រីប៉ុស្ដិ៍នគរបាល សង្កាត់ស្វាយដង្គំ ស្រាវជ្រាវ រហូតឃើញថា ម៉ូតូនោះ គឺសន្តិសុខ របស់ក្រុមហ៊ុនដំរីស មានរិទ្ធ យកទៅរក្សាទុក នៅកន្លែងមាន សុវត្ថិភាព។ក្រោយមកបានអញ្ជើញម្ចាស់ម៉ូតូមក ទទួលយកម៉ូតូ វិញហើយ នាព្រឹកមិញ នៅកន្លែងប៉ុស្ដិ៍នគរបាល សង្កាត់ស្វាយដង្គំ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,610 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,692 នាក់