ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនបុរសម្នាក់ ដែលតាំងខ្លួន ជាឯកឧត្តម ដើរឆបោក រឿងទិញដីធ្លី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 09:22 ព្រឹក អ្នកអាន 9356

ខេត្តសៀមរាប៖កម្លាំងព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ ដែលតាំងខ្លួន ជាឯកឧត្តម ហើយដើរ ឆបោកក្នុងរឿងទិញដីធ្លី ក្នុងខេត្តសៀមរាប។ នេះបើតាមមន្ត្រីអាវុធហត្ថបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះ។

ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ខែវិច្ឆិកា ម្សិលមិញ នៅចំណុច ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយកម្លាំងជំនាញ មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តសៀមរាប និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ទួន វុទ្ធី ហៅក្រៅ ទួន ហែម ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរ ចូលនិវត្តន៍ មានទីលំនៅ បច្ចុប្បន្ន ភូមិ៥ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពីការសាកសួឈ្មោះ ទួន វុទ្ធីហៅទួន ហែម បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តតាមការចោទប្រកាន់ របស់ជនរងគ្រោះ ពិតប្រាកដមែន។ ដែលជាប់ជាក់ពាក់ព័ន្ធករណី៖ ឆបោក នៅចំណុច ទីរួមខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានដកហូតវត្ថុតាង៖
១.ទូរសព្ទម៉ាក HUAWEI ពណ៌ខ្មៅ ចំនួន ០១ គ្រឿង
២.ទូរសព្ទម៉ាក HUAWEI ពណ៌ទឹកប្រាក់ ចំនួន ០១ គ្រឿង
៣.ទូរសព្ទម៉ាក NOKIA ចុចពិល ពណ៌ក្រហម និងពណ៌ខៀវ ចំនួន ០២ គ្រឿង
៤.ស៊ីមកាត ចំនួន ០៤
៥.កាបូបលុយពណ៌ខ្មៅ ចំនួន ០១
៦.ប្រាក់ដុល្លារ ចំនួន ៣៨ $
៧.ប្រាក់រៀល ១០,០០០៛

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកំលាំងការិយាល័យ ជំនាញ កំពុងកសាង សំណុំរឿង បញ្ជូននិងវត្ថុតាង ទៅកាន់អយ្យការអមសាលា ដំបូងខេត្តសៀមរាប។

សូមបញ្ជាក់ថាការចាប់ខ្លួននេះ យោងតាមពាក្យបណ្ដឹងជនរងគ្រោះ លើករណី ឆបោក។
_ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ណក់ ពិសិដ្ឋដាវី ភេទស្រី អាយុ ៥១ ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
_ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឿម សុភណ្ឌ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ ពត៌មានលក់ដី ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
_ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យឹង ប៊ុនតារា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ អ្នករកស៊ី ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
_ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុខ រ៉ាម៉ន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក លក់ដីឡូតី៍ ទីលំនៅ បច្ចុប្បន្ន ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,027 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,109 នាក់