ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សាហាវព្រៃផ្សៃណាស់ ដេញកាប់បុរសម្នាក់ នៅមុខវិទ្យាល័យអង្គរ ដូចក្នុងរឿង បណ្ដាលឲ្យ ស្លាប់ក្នុងថ្លុកឈាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 03:52 ល្ងាច អ្នកអាន 6900

ខេត្តសៀមរាប៖ពិតជាសាហាវយ៉ាងព្រៃផ្សៃណាស់ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខ ដេញកាប់ប្រហារ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ហាក់បីដូចជាក្នុងរឿងភាគចិន។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណ ២១និង៥០នាទីយប់ថ្ងៃទី៥ វិច្ឆិកា ២០១៩ ចំនុចផ្លូវ៧មករា មុខវិទ្យាល័យអង្គរ ទល់មុខផ្ទះសំណាក់អង្គរយើង ក្នុងក្រុមទី៨ ភូមិវត្តបូព៍ សង្កាត់សាលា កំរើក ក្រុងសៀមរាម។

យោងតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះ រូបនេះ ត្រូវបានជនដៃដល់ កាប់ជាច្រើនកាំបិតដាវ ចំក្បាល កាត់ម្រាមដៃ និងកន្លែងផ្សេងៗ ជាច្រើន។ ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់។

ជនរងគ្រោះមានឈ្មោះ ពៅ វណ្ណដេត ភេទប្រុសអាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ការពិនិត្យសពនិងបង្វិលមើលជុំវិញ ខ្លួនសាកសព ឃើញថាមាន ស្នាមកាប់ជាច្រើន កន្លែងនៅលើក្បាល នឹងដៃខាងស្តាំ ដាច់ចុងម្រាមទាំង៥ នឹងដៃខាងឆ្វេង មានស្នាមរយាស់សាច់ដល់ឆ្អឹង នៅខ្នងខាងក្រោយ រយះសាច់ដល់ឆ្អឹង។
សមត្ថកិច្ចសន្និដ្ឋានថាជនរង គ្រោះពិតជាស្លាប់ដោយសារ ហិង្សា (ជនល្មើសកាប់នឹងវត្ថុរឹង) កាំបិតដាវ ។

ទោះជាយ៉ាងណា សមត្ថកិច្ច នៅមិនទាន់ដឹង អំពីមូលហេតុ ជុំវិញករណីនេះឡើយទេ។ បើតាមសមត្ថកិច្ច បានបញ្ជាក់ថារហូតមកដល់ រសៀលថ្ងៃនេះ មិនទាន់ចាប់បានជនដៃដល់ នៅឡើយទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,064 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,146 នាក់