ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ក្មួយៗនេះហើយ ដែលជាអ្នកបន្តវេន អភិវឌ្ឍន៍ ប្រទេសជាតិ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 04:15 ល្ងាច អ្នកអាន 278

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងថា ក្មួយៗនេះហើយដែលជាអ្នកបន្តកិច្ច ការអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត។ ដូច្នេះសូមឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវ ខិតខំសិក្សារៀនសូត្រ ដើម្បីក្រេបជញ្ជក់ យកចំណេះដឹងពិតប្រាកដ។

ថ្លែងយ៉ាងដូច្នេះក្នុងឱកាសសម្ពាធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអគារសិក្សា១ខ្នង២ជាន់១២បន្ទប់ដែលជាអំណោយ របស់សមាគម ដំណឹងល្អពិភពលោក នៃវិទ្យាល័យស្រេង គីម ស្ថិតក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្ត កំពង់ចាម នៅព្រឹកមិញ។

អភិបាលខេត្តបានបញ្ជាក់ថា ដោយសារតែ ប្រទេសជាតិយើង មានសុខសន្តិភាព នេះហើយទើបមានឱកាស ធ្វើ ការ អភិវឌ្ឍន៍ រីកចម្រើន នូវហេដ្ឋារចនា សម្ព័ន្ធនានា មាន ស្ពានផ្លូវ ថ្នល់ មន្ទីរពេទ្យ និងសាលារៀនជាដើម ក្នុង នោះក៏មានអ្នកវិនិយោគទុនយ៉ាងច្រើន មកបណ្ដាក់ទុន នៅកម្ពុជាផងដែរ ពោលគឺបើគ្មាន សុខសន្តិភាពទេ នោះ ក៏មិនមានការអភិវឌ្ឍន៍ដូច្នោះដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 47,851 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,341,933 នាក់