ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល ជាមួយ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 08:20 ល្ងាច អ្នកអាន 303

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៦ខែវិច្ឆិកានេះ អញ្ជើញជួប សំណេះសំណាល ជាមួយនាយ ទាហាន នាយទាហាន រងកងរាជអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរលោកអភិបាលខេត្តបានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់គឺ អព្យាក្រឹត ចំពោះគណបក្សនយោបាយ តែមានកាតព្វកិច្ច ការពារ រាជរដ្ឋាភិបាល ស្របច្បាប់។ លោកថា ការជួបជុំ គ្នានាពេលនេះ កឺដើម្បីបានត្រួតពិនិត្យកងកម្លាំង ក្នុងការត្រៀមបង្កា លើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនខេត្តកំពង់ចាម នាពេលខាងមុខ។

លោកបានបញ្ជាក់ថាក្នុងនាមកងកម្លាំង ត្រូវយកចិត្តទុកដាក់ ក្នុងការ អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនដើម្បី ការពារសន្តិសុខជាតិ និងប្រជាជន ព្រមទាំង ក្ដាប់ឲ្យបាននូវព័ត៌មានទាំងឡាយ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការអន្តរាគមន៍ ទប់ស្កាត់នូវរាល់បាតុភាពទាំងឡាយ ដែលបង្កឲ្យអស្ថេភាពដល់សង្គមជាតិ។ ក្រៅពីនោះ កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបាននូវរាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ដើម្បី ការពារនូវភាពសុខសាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹង ថា សកម្មភាពពង្រឹងការអនុវត្តច្បាប់ ក្នុងរយៈពេល ០៩ខែកន្លងទៅនេះ អង្គភាពកងរាជអាវុធហត្ថខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ដោយសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម អនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើស បានចំនួន១៥៦លើក ក្នុងនោះមាន បង្ក្រាបបទល្មើសគ្រឿងញៀន១៩លើក រំលោភសេពសន្ថវៈចំនួន១៧លើក ប៉ុនប៉ងមនុស្សឃាតចំនួន០៤លើក ឃាតកម្មចំនួន០៦លើក លួចចំនូន៤៨លើក ឆបោក ចំនួន០៤លើក ឆក់ចំនួន០៨លើក ហឹង្សាចំនួន៤៦លើក និងបំផ្លិតបំផ្លាញ០៤លើក។ ឃាត់ខ្លួនជនសង្ស័យបានចំនួន៥៧នាក់ បញ្ជូនទៅតុលាការ ៥៦នាក់ និង អប់រំអោយទៅមណ្ឌលចំនួន១នាក់ ព្រមទាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌ស ១១៧កញ្ចប់ មានទម្ងន់ ២៤៣,៨៧ ក្រាម ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,382 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,464 នាក់