ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តក្រុង ព្រលះអ្នកជិះម៉ូតូ នៅស្រុកប្រាសាទបាគង បណ្ដាលឲ្យស្ត្រី៣នាក់ ស្លាប់ម្នាក់នឹងកន្លែង ពីរនាក់ទៀតរងរបួសធ្ងន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 09:22 ល្ងាច អ្នកអាន 17934

ខេត្តសៀមរាប៖អាជ្ញាធរមូលដ្ឋានស្រុកប្រាសាទបាគងគោរពរាយការណ៍ថា យ៉ាងហោចណាស់ មានមនុស្សម្នាក់ បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតបានរងរបួស។

ហេតុការណ៍បានកើតឡើង ត្រូវនឹងថ្ងៃទី០៦ ខែវិច្ចិកាឆ្នាំ២០១៩ វេលាម៉ោង១៥និង៤០នាទី នៅភូមិត្រាច
ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង លើដងផ្លូវជាតិលេខ៦៧រវាងរថយន្តក្រុងនិងម៉ូតូ។

ប្រភពបានអះអាងថាករណីនេះ រថយន្តក្រុងម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣A៩៥៨៤ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់។ បើកបរមានទិសដៅពីត្បូងទៅជើងបានបុកនិងម៉ូតូម៉ាកហុងដា សេ១២៥ សេរី០១៤ពាក់ស្លាកលេខ សៀមរាប១p៨២៧៤បើកបរ ដោយឈ្មោះ អឿន សុភាក ភេទស្រីអាយុ១៧ឆ្នាំនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀបរាម (របួសធ្ងន់) និងស្លាប់អ្នករួមដំណើរម្នាក់ ឈ្មោះខន ស្រីលាក់ ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិដូចគ្នា និងរបួស ម្នាក់ទៀត ឈ្មោះ ឡម លីដា ភេទ ស្រីអាយុ១៧ឆ្នាំ នៅភូមិ ដូចគ្នា (របួសធ្ងន់)ម៉ូតូបើកបរឆ្លងផ្លូវ ពីកើតទៅលិច។

ក្រោយកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទុ្យខេត្ត ដើម្បីសង្គ្រោះ។ ចំណែក.សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគរបាល ស្រុកប្រាសាទបាគង ដើម្បីដោះស្រាយពេលក្រោយ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា .មូលហេតុ អាចអ្នកបើកបរ ម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,190 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,272 នាក់