ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ប្រាប់ទៅ កីឡាករអុំទូក កុំនាំជំងឺអេដស៍ (Aids) ចូលផ្ទះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:15 ព្រឹក អ្នកអាន 288

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៧ខែនេះ ក្នុងពិធីប្រកាស ផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ បានប្រកាសអំពាវនាវដល់បងប្អូន កីឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអស់ ក្នុងពេលមកចូលរួមប្រណាំងទូក នៅក្នុងពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី ១០ដល់ ១២ វិច្ឆិកា ២០១៩ ខាងមុខនេះ សូមមានការយល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់យល់ដឹងអោយច្បាស់ អំពីជំងឺឆ្លង កាចសាហាវអេដសស៍ (Aids) គឺសូមកុំនាំជំងឺអេដស៍ ពីភ្នំពេញត្រឡប់ ទៅអោយប្រពន្ធនៅផ្ទះ។

ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បាន សូមគណៈកម្មការ ដែលគ្រប់គ្រង ក្រុមកីឡាករករអុំទូក របស់ខ្លួនយកចិត្តទុកដាក់ ផ្តល់ការអប់រំ ទូន្មានរំលឹកបន្ថែម ចៀសវាងកុំឲ្យ បងប្អូនកីឡាករ សប្បាយលង់ខ្លួន នាំជំងឺអេដស៍ដល់ប្រពន្ធកូននិងក្រុមគ្រួសារ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 47,962 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,044 នាក់