ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ៖ អាជ្ញាធរ ត្រូវទទួលខុសត្រូវ អំពីសុខទុក្ខ បងប្អូនកីឡាករអុំទូក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:24 ព្រឹក អ្នកអាន 235

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សូមអាជ្ញាធរ និងគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ទាំងអស់ទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកីឡាករអុំទូកក៏ដូចជាចំណុះទូកទាំងអស់ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ២០១៩ នៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះដែរ សូមជួយដាស់តឿនរំលឹកដល់បងប្អូនកីឡាករដែលមកចូលរួមប្រណាំងទូក ត្រូវពិនិត្យមើលចំណុះទឹកស្រែ និងរៀបចំទុកដាក់ស្រូវស្រែអោយបានល្អ មុនពេលចេញមកចូលរួមកំសាន្តសប្បាយនៅក្នុងពីធីបុណ្យអុំទូក ចៀសវាងពេលវិលត្រឡប់ទៅវិញផលស្រូវជួបនឹងបញ្ហាកង្វះទឹកជាដើម៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 47,620 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,341,702 នាក់