ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ យើងទាំងអស់គ្នា ធ្វើជាម្ចាស់ប្រទេស ដែលមានបរិស្ថានល្អ និងអនាម័យ ខ្ពស់ទាំងអស់គ្នា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:32 ព្រឹក អ្នកអាន 305

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ ក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ បានមានប្រសាសន៍អំពីវិធានការគ្រប់គ្រងសំរាម នៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងពេលប្រារព្ធពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកដល់អភិបាលរាជធានីភ្នំពេញ ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជន និងដៃគូមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាមអោយបានហ្មត់ចត់នៅតាមទីតាំងគោលដៅនានា ជាពិសេសក្នុងរយៈពេល៣ទៅ៤ថ្ងៃក្នុងឡុងពេលបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលបន្តដល់ថ្ងៃទី ១០,១១, ១២ វិច្ឆិកា ដែលជាថ្ងៃបុណ្យអុំទូក។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់សូមចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ទទួលទានចំណីអាហារហើយត្រូវទុកសំរាមក្នុងធុងសំរាម។ គឺយើងទាំងអស់គ្នាធ្វើជាម្ចាស់ប្រទេសដែលមានបរិស្ថានល្អ និង អនាម័យខ្ពស់ទាំងអស់គ្នា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,463 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,545 នាក់