ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន ថា គ្មានរឿងអ្វី កើតឡើងចំពោះ សម្តេចឡើយ នៅថ្ងៃ៩វិច្ឆិកា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 12:35 ល្ងាច អ្នកអាន 379

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា គ្មានរឿងអ្វីកើតឡើងចំពោះសម្តេចឡើយនៅថ្ងៃ៩វិច្ឆិកា ហើយយើងនឹងរីករាយ ក្នុងឱកាសបុណ្យអុំទូកខាងមុខ ហើយថ្ងៃ៩វិច្ឆកានេះ យើងនឹងហូបអំបុកទាំងអស់គ្នាដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ។
ថ្លែងបែបនេះ នៅព្រឹកមិញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។
នៅថ្ងៃនេះផងដែរ សម្តេចតេជោក៏បានមានប្រសាសន៍ សូមអំពាវនាវ កុំឲ្យបងប្អូន ប្រជាពលរដ្ឋ ដែលមានកូនចៅរស់នៅ និងធ្វើការនៅ រាជធានីភ្នំពេញនោះ សូមកុំមានការព្រួយបារម្ភ រឿងសន្តិសុខ សុវត្តិភាព ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,790 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,872 នាក់