ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្ទេរហ្គាស ចេញពីរថយន្ត ខុសបច្ចេកទេស បង្កឲ្យឆាបឆេះ និងរបួសធ្ងន់ម្នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 02:23 ល្ងាច អ្នកអាន 1660

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា អគ្គិសភ័យមួយបានបណ្ដាលឲ្យ ឆេះផ្ទះ ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ TELA និងស្តុបហ្គាស កាលពីវេលាម៉ោង កើតឡើង ០៩និង៣០នាទីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ម្ចាស់ផ្ទះរបស់ឈ្មោះអ៊ូ មឿក ភេទប្រុសអាយុ៦៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ TELA និងស្តុបហ្គាស ពេលកំពុងផ្ទេរចេញពីរថយន្ត បណ្តាលឲ្យផ្ទុះឆេះនិងរបួសមនុស្សមួយនាក់ធ្ងន់។
ជនរងគ្រោះ ឈ្មោះ ហៀន ចាន់ធី ភេទប្រុសអាយុ៣៨ឆ្នាំ ភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (របួសធ្ងន់ បញ្ជូនទៅមណ្ឌល់សុខភាពតាំងគោក ជាអ្នកបើកបររថយន្តដឹកហ្គាស។
សេចក្ដីរាយការណ៍បន្តថាសម្ភារៈខូចខាតរួមមាន រថយន្តដឹកហ្គាស០១គ្រឿង ឆេះ៣០% ។
សម្ភារៈប្រើប្រាស់សំរាប់ផ្ទេរហ្គាសមួយចំនួន និងឆេះជញ្ជាំងផ្ទះអស់៣០% ។
ករណីនេះ មូលហេតុ បង្ករពីការផ្ទេរហ្គាសចេញ ពីរថយន្តខុសបច្ចេកទេស ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,502 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,584 នាក់