ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ប្រាប់កងកម្លាំងទាំងអស់ ឲ្យត្រៀមបង្ក្រាប រាល់សកម្មភាព ប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្រប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 10:50 ព្រឹក អ្នកអាន 349

ខេត្តកំពង់ចាម៖នៅចំពោះមុខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងពិធីប្រមូលផ្តុំកម្លាំង ត្រៀមអន្តរាគមន៍ ក្នុងទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករង កំពង់ចាម នៅរសៀលថ្ងៃទី៧ខែវិច្ឆិកា ម្សិលមិញ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ឲ្យត្រៀមបង្ក្រាប រាល់សកម្មភាព ប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ពីសំណាក់ ជនក្បត់ជាតិ ដែលមានទណ្ឌិតសមរង្ស៊ី និងបក្ខពួក ហើយ ត្រូវចូលរួមថែរក្សា ការពារនូវ សុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានកោតសរសើរ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលមានភាពអង់អាចក្លាហាន ក្នុងការការពារ បូរណភាពទឹកដី សុខសុវត្ថិភាព សន្តិភាពជូន ប្រជាពលរដ្ឋ ដើម្បីរក្សាតម្លៃ នៃសន្តិភាព ដែលបានមកដោយសារការខិតខំ ប្រឹងប្រែង របស់រាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេស ការស្វែងរកសន្តិភាពរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី។ ដោយត្រៀមរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យ ឯករាជ្យជាតិ០៩វិច្ឆិកា និង ពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ព្រមទាំងការពារសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចូលមកកម្សាន្តតាមរមណីដ្ឋាននានាក្នុង ខេត្តកំពង់ចាម ។

លោកឧត្ដមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង កំពង់ចាម បានថ្លែងថា ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ លោកបានត្រៀមខ្លួនគោរពបទបញ្ជា រង់ចាំបទបញ្ជា និងអនុវត្តបទបញ្ជារ របស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី២ និងគណៈបញ្ជាការឯកភាពខេត្ត ឲ្យមានប្រសិទ្ធិភាព ជាពិសេស ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត។ ព្រមទាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ក្រាប និងកំទេច នូវរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ពី សំណាក់ជនក្បត់ជាតិ សម រង្សី ។ យើងខ្ញុំប្តេជ្ញា ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ការពារ ឲ្យបានសន្តិសុខក្នុងភូមិសាស្ត្រឈរជើងរបស់ខ្លួន មិនអនុញ្ញាត្តិឲ្យកើតមាននូវទង្វើ ឬចលនាណាមួយ ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា បានជាដាច់ខាត។
ក្នុងឱកាសនោះដែរ លោកអ៊ុន ចាន់ដា ក៏បានផ្ដល់ជូន មីចំនួន ២០០កេស និងថវិកា៥លានរៀល សម្រាប់ផ្គត់ផ្គង់ ក្នុងពេល ចុះប្រតិបត្តិការណ៍ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,310 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,392 នាក់