ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា មានជំនឿថា ទូកថ្មីនេះ នឹងមានជ័យជំនះ លើគូប្រគួតខ្លាំងៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:25 ព្រឹក អ្នកអាន 360

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពងចាម លោកមានជំនឿថា ទូកថ្មីនេះ នឹងមានជ័យជំនះ លើគូប្រគួតខ្លាំងៗ លេខមួយក្នុងគូពិសេស គឺរក្សាឲ្យបានលេខ១ ដូចឆ្នាំមុនទៀត ដោយលោក ជាអ្នកជួយឧបត្ថមផ្គត់ផ្គង់ និងមានរង្វាន់ លើកទឹកចិត្តតំកល់ទុក ៦ លានរៀល សម្រាប់ឧបត្ថម្ភ ពេលអុំឈ្នះ ក្នុងមួយជើងជូន១លានរៀល។

លោកបញ្ជាក់នេះនៅរសៀលថ្ងៃទី៧ខែវិច្ឆិកាម្សិលមិញ ក្នុងពេលអញ្ជើញចូលរួមពិធី ក្រុងពាលី ទូកថ្មី ឈ្មោះដីដុះសែនជ័យបារមីព្រះអង្គខ្មៅ ដើម្បីទៅចូលរួមពិធីប្រណាំង ទូកងនៅរាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាល ជាមួយចំណុះទូកទាំង ៧៧រូប នៅវត្តបុទមរតនារាមដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម លោក អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់កីឡាករអុំទូក ឲ្យសាមគ្គីភាពគ្នាឲ្យបានល្អ ហើយ ចំណុះទូក ឲ្យយល់ចិត្តទូក ទូកនិងអ្នកអុំនៅជាមួយគ្នា យល់ចិត្តគ្នា ស្តាប់ការណែនាំរបស់គណៈកម្មការដឹកនាំទូក , គណៈកម្មាធិការរៀបចំ បុណ្យអុំទូក និងត្រូវគោរពច្បាប់ កុំប្រព្រឹត្តិនូវអ្វីដែលច្បាប់បាន ហាមឃាត់ ។
លោកអភិបាលខេត្ត ក៏បានជូនពរដល់កីឡាករ ចំណុះទូកទាំងអស់ បានជួបតែសេចក្តីសុខ សប្បាយក្នុងការស្នាក់នៅ ការធ្វើដំណើរ និងសូមឲ្យទទួលបាន នូវជ័យជំនះគ្រប់ការប្រគួតផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,094 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,176 នាក់