ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តព្រះវិហារ ព្រមាន ចាត់វិធានការតាមផ្លូវច្បាប់ លើសារព័ត៌មាន ពីរអង្គភាព បើមិនកែរតម្រូវ អត្ថបទរបស់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:53 ព្រឹក អ្នកអាន 490

ខេត្តព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៧ខែវិច្ឆិកា ម្សិលមិញ បានចេញសេចក្ដីប្រកាសមួយ ដោយបានសច្រានចោល និងបដិសេធ ទាំងរាល់ការលើកឡើង របស់សារព័ត៌មាន បំណងពលរដ្ឋ និងកាសែតសៀមរាបថ្មី ដែលបានចុះផ្សាយថាម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ កំពុងសម្រុកបំផ្លាញព្រៃព្រះរការក្នុងខេត្តព្រះវិហារយ៉ាងខ្លាំង នោះ គឺមិនពិតឡើយ និងជាការចុះផ្សាយបំភ្លៃ បំផ្លើសការពិត គ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។ដែលជាក់ស្តែងក្រុមការងារខេត្តបានចុះពិនិត្យលើទីតាំងជាក់ស្តែង គឺមិនមានសកម្មភាពរបស់ក្រុមហ៊ុនសំអឿន សុវណ្ណ ធ្វើសកម្មភាពដូចការចុះផ្សាយរបស់សារព័ត៌មានបំណងពលរដ្ឋ ការសែតសៀមរាបថ្មី និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះឡើយ ។

រដ្ឋបាលខេត្តសូមឲ្យសារព័ត៌មានបំណងពលរដ្ឋ ការសែតសៀមរាបថ្មី និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ត្រូវធ្វើការកែរតម្រូវជាបន្ទាន់ ពុំនោះទេរដ្ឋបាលខេត្តព្រះវិហារ នឹងចាត់វិធានការតាមផ្លូវច្បាប់។

ជុំវិញករណីនេះ អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបាន ការបកស្រាយពី សារព័ត៌មានបំណងពលរដ្ឋ និង ការសែតសៀមរាបថ្មី នៅឡើយទេ នៅព្រឹកនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,553 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,635 នាក់