ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំកម្ពុជា ប្រកាស ដល់បងប្អូន ដែលកំពុងពួនលាក់ខ្លួន សូមចេញមកសារភាព កុំមានការភ័យខ្លាច

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 01:08 ល្ងាច អ្នកអាន 575

 ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅមុននេះបន្តិចបាន ប្រកាសដល់បងប្អូន ដែលកំពុង ពួនលាក់ខ្លួន នៅភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត សូមចេញមកសារភាព កុំមានការភ័យខ្លាច។
សំណេររបស់មេដឹកនាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមហូបអំបុកថ្ងៃទី ៩វិច្ឆិកា ២០១៩ ទាំងអស់គ្នា

នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំពេញ កាលពីម្សិលថ្ងៃទី ៧ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបងប្អូនដែលកំពុងពួនលាក់ខ្លួននៅភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត សូមចេញមកសារភាព កុំមានការភ័យខ្លាច ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ស្អែកនេះ និងនៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
មានតែបុគ្គល(៩) នាក់ប៉ុណ្ណោះ ដែលមានសាលដីការតុលាការកំពុងស្វែងរកចាប់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមធានានូវសុវត្ថិភាពចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមកទេសចរណ៍កម្សាន្តសប្បាយនៅក្នុងប្រទេស គឺមិនអោយមានការភ័យខ្លាចអ្វីឡើយ។
សូមអញ្ជើញបងប្អូននិងកូនក្មួយចូលរួមសប្បាយរីករាយក្នុងថ្ងៃ ៩ វិឆ្ឆិកា នៃទិវាបុណ្យឯករាជាតិ ជាមួយនឹងកម្មវិធីហូបអំបូកទូទាំងប្រទេស(អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ) ដែលនឹងបន្តរហូតដល់ថ្ងៃទី ១០-១២ វិច្ឆិកា នៃព្រះរាជពិធីបុណអុំទូក អកអំបុក លយប្រទីប និង សំពះព្រះខែ ខាងមុនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 47,677 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,341,759 នាក់