ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកមានអំណាច នៅខេត្តសៀមរាប កំពុងសាងសង់ស្ថានីយ៍លក់សាំង គ្មានច្បាប់ នៅមុខវិទ្យាល័យអង្គរ មន្ត្រីជំនាញ មិនខ្ចីអើពើ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 01:52 ល្ងាច អ្នកអាន 1508

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាអ្នកមានអំណាចម្នាក់ នៅក្នុងខេត្តសៀមរាប បានកំពុងសាងសង់សំណង់រឹង ជាកន្លែងស្ថានីយ៍លក់សាំង ដោយគ្មានច្បាប់អនុញាត្ត នៅមុខវិទ្យាល័យអង្គរ ប៉ុន្តែបែជាមន្ត្រីជំនាញ មិនខ្ចីអើពើទៅវិញ។ ករណីនេះ ត្រូវបាន មជ្ឍដ្ឋាននានា មានការសង្ស័យថាមន្ត្រីជំនាញ អាចឃុបឃិតគ្នា ជាមួយម្ចាស់សំណង់ ជាប្រព័ន្ធ។

ទីតាំងការដ្ឋានសាងសង់ សំណង់ ស្ថានីយ៍ លក់សាំងមួយកន្លែងនេះ ស្ថិតនៅទល់មុខវិទ្យាល័យអង្គរ តាមដងផ្លូវ៧មករា ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ដោយអភិបាលក្រុងសៀមរាប បានអះអាងថាមិនមាន ច្បាប់អនុញាត្តនោះឡើយ។

លោកនួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប បានអះអាងថា សំណង់នេះ មិនទាន់ មានច្បាប់អនុញាត្ត នៅឡើយ ទេ។ អាជ្ញាធរនិងជំនាញ ក៏បានចុះទៅហាមឃាត់ផងដែរ។ តែបើតាមលោកដឹងគឺម្ចាស់សំណង់ បានកំពុងរត់ច្បាប់ដូច្នេះស្នើរនិងគ្មានច្បាប់។ បើទោះបីជាមាន ការអះអាង របស់លោកអភិបាល ក្រុងសៀមរាប យ៉ាងនេះក្ដី ប៉ុន្តែការដ្ឋានសំណង់មួយនេះ នៅតែអាចសាងសង់បាន ដោយរលូន ក្រោមក្រសែភ្នែក របស់អាជ្ញាធរជំនាញ ដោយមិនបាន ចុះទៅបិទនូវទីតាំង ដែលកំពុងសាងសង់នោះទេ។ ពោលគឺបានបណ្ដែតបណ្ដោយ ឲ្យសំណង់ មួយនេះ ចេញរូបរាង ម្ដងបន្តិចៗ ជារៀងរាល់ថ្ងៃ បើទោះបីមានការរិះយ៉ាងខ្លាំងពីប្រជាបលរដ្ឋ និងមជ្ឍដ្ឋាននានា យ៉ាងណាក៏ដោយ។

បើតាម សម្ដីអភិបាលក្រុង ធ្លាប់បានបញ្ជាក់ថា ការសាងសង់ សំណង់ស្ថានីយ៍ លក់សាំង ត្រូវសុំច្បាប់ពីមន្ទីររ៉ែនិងថាមពល មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី អាជ្ញាធរខេត្ត និងក្រសួងផងដែរ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ដែលមានលំនៅដ្ឋានក្បែរ ការដ្ឋានសំណង់ខាងលើនេះ កំពុងព្រួយបារម្ភ ខ្លាចកើតមានហានិភ័យ ណាមួយ កើតឡើងជាយថាហេតុ។ ដូច្នេះពួកគាត់សូមស្នើដល់មន្ត្រីជំនាញ ចុះពិនិត្យឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស មុនចេញច្បាប់អនុញាត្តឲ្យ។ ទោះយ៉ាងនេះក្ដី រំពឹង នៅកន្លែងទីប្រជុំជនយ៉ាងដូច្នេះ សូមអាជ្ញាធរជំនាញ សុំកុំចេញច្បាប់អនុញាត្តិ ឲ្យសាងសង់ ព្រោះ អាចមានបញ្ហាកើតឡើងនៅថ្ងៃណាមួយ។ ដោយពួកគាត់រស់នៅជុំវិញ ការដ្ឋាននោះ មិនបានផ្តិតមេដៃឲ្យទេ។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ការដ្ឋានខាងលើនេះ ពិតជា សាងសង់ ជាស្ថានីយ៍លក់សាំង ពិតមែនព្រោះគេឃើញដំណើរការ សាងសង់ រៀងរាល់ថ្ងៃ។

សូមរម្លឹកថាកាលពីពេលថ្មីៗ នៅផ្លូវលោកតាខៀវណើយ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប មានហេតុការណ៍ អគ្គិភ័យឆេះទីតាំងលក់ហ្គាស មួយកន្លែង បណ្ដាលឲ្យ មានអ្នករងរបួស ធ្ងន់ស្រាលជាង១០នាក់។ ក្រោយហេតុការណ៍ ទើបដឹងថា ទីតាំងបង្កការឆេះនោះ មិនទាន់មានច្បាប់អនុញាត្តនោះទេ តែគេសង្កេតឃើញ មានការបើកលក់ជាច្រើនឆ្នាំមកហើយ។

ប្រជាពលរដ្ន ថ្លែងថាមន្រ្ដីជំនាញ ពាក់ព័ន្ធ គួរតែអនុវត្តច្បាប់ ឲ្យបានតឹងរឹង ចំពោះសំណង់ ជួលឬលក់សារធាតុងាយឆាបឆេះ ដើម្បីបង្កាគ្រោះអាសន្ន ដល់ប្រជាពលរដ្ន ពេលកើតហេតុ គ្មានអ្នកទទួលខុសត្រូវ៕SRពីប្រជាពលរដ្ឋ

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,217 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,299 នាក់