ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ ញៀនស្រា ចងក សម្លាប់ខ្លួននិងដើមពោធិ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 09:00 ព្រឹក អ្នកអាន 6033

ខេត្តសៀមរាប៖បុរសម្នាក់ ត្រូវបាននគរបាល ស្រុកក្រឡាញ់ អះអាងថា បាន ចងក សម្លាប់ខ្លួន និងដើមពោធិ៍ បង្កឲ្យមានការភ្នាក់ផ្អើល។

នគរបាលស្រុកក្រឡាញ់បានបានរាយការណ៍ថា ហេតុការណ៍ បានកើតឡើង នៅថ្ងៃទី៨ ខែវិច្ឆិកា ម្សិលមិញ វេលាម៉ោង ១៦និង០០នាទី នៅចំណុចមាត់ស្រះសហគមន៍ ខាងជើងភូមិ ស្ថិតនៅភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
វរសេនីយ៍ឯក ជីបេងជន អធិការនគរបាល ស្រុកក្រឡាញ់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡូក យ៉ាង់កូ ភេទ ប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ឪពុកឈ្មោះ ឡាន់ ឡូយ អាយុ ៤៩ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ម្តាយឈ្មោះ ប្រោញ សុឃី អាយុ ៤៦ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

វរសេនីយ៍ឯក ជីបេងជន បានបន្តតាមការភិនភាគ សាកសពមានកំពស់ ១.៦០ ម៉ែត្រ សម្បុរសណ្តែកបាយ សក់ខ្លីពណ៌ខ្មៅ ស្លៀកខោជើងវែងពណ៌ខ្មៅពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ បានចងក នឹងក្រមាពណ៌ក្រហមលាយស ចងភ្ជាប់និងមែកដើមពោធិ៍ នៅចំណុចមាត់ស្រះសហគមន៍ ខាងជើងភូមិ កំពស់ពីដីទៅមែកពោធិ៍មានប្រវែងប្រហែល ៣ ម៉ែត្រ ហើយផ្នែកករសាកសពមានស្លាកស្នាមជាំខ្មៅ ដោយសារចងនឹងក្រមា។

វរសេនីយ៍ឯក ជីបេងជន បញ្ជាក់ថា មូលហេតុ ជនរងគ្រោះញៀនស្រាជាប្រចាំ ។
សាកសពកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងបានធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ ហើយបានពិនិត្យឃើញថាមិនមែនពាក់ព័ន្ធនិងរឿងឃាតកម្មទេ ពិតជាស្លាប់ដោយអត្តឃាត (ចងក) ប្រាកដមែន។ សាកសពបានធ្វើ កំណត់ ហេតុប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,365 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,535 នាក់