ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បើកបរមិនពាក់មួកសុវត្ថិភាព ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់២នាក់នឹងកន្លែង ម្នាក់ទៀតរបួសធ្ងន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 02:08 ល្ងាច អ្នកអាន 2326

ខេត្តកំពង់ធំ៖សូមបើកបរគោរពច្បាប់ចរាចណ៍និងពាក់មួកសុវត្ថិភាព! ម៉ូតូនិងម៉ូតូ ព្រលះគ្នាពេញទំហឹង ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យបុរស២នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់។ ចំណែកម៉ូតូខូចខាត២គ្រឿង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២០និង០០នាទី នៅថ្ងៃទី០៨ខែវិច្ឆិកា ម្សិលមិញ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិត្រពាំងសិលា ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគឺម៉ូតូម៉ាកហុងដាឌ្រីមC១២៥ពណ៌ខ្មៅស្លាកលេខកំពង់ធំ១H៦០៩៧(បើកបរទិសដៅលិចទៅកើត) ដោយឈ្មោះ ងៃ.តុលា ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិកំពង់លុក ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មុខរបរកសិករ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមC១២៥ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ១L.៣២៧៩(បើកបរទិសដៅពីកើតទៅលិច)ដោយឈ្មោះ លុន.ឆេងលៀម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពង់លុក ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មុខរបរកសិករ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ ខេន.សុខជ័យ ភេទប្រុស ២១ឆ្នាំ រស់នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ មុខរបរកសិករ(របួសធ្ងន់)(ពាក់មួកសុវត្ថិភាព)។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ បឋមបង្កឡើង ដោយអ្នកបើកបរ ម៉ូតូទាំងពីរ បើកបរមិនប្រកាន់ស្តាំ។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង ធ្វើកំណត់ហេតុ ព្រមទាំងប្រមូលវត្ថុតាង រក្សាទុកនៅ អធិការដ្ឋាន នគរបាល ស្រុកប្រាសាទសំបូរ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,241 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,323 នាក់