ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី ហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ​ នៅសួនស្មៅ ខាងមុខសាលាខេត្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 08:15 ព្រឹក អ្នកអាន 620

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ រួមជាមួយនិង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រារព្ធ​ពិធីហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ​ នៅ​សួនស្មៅ ខាងមុខសាលាខេត្តកំពង់ចាម ។

លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែង​ថា ការជួបជុំនេះ យើងមិនត្រឹមតែប្រារព្ធធ្វើនៅទីនេះទេ តែនៅតាមបណ្ដាស្រុកទាំង៩ទៀត ក៏បានប្រារព្ធពិធីដូចៗគ្នាបែបនេះផងដែរ ។
លោក​អភិបាលបន្តថាទាំងអស់នេះ គឺអាស្រ័យដោយប្រទេសកម្ពុជា មានថ្នាក់ដឹកនាំល្អ នាំមកនូវសុខសន្តិភាព ហើយយើងទាំងអស់គ្នា បានជួបជុំគ្នា ប្រកបដោយទឹកមុខសប្បាយរីករាយ ក្នុងការប្រាស្រ័យទាក់ទងគ្នា ជាពិសេស នៅក្នុងការប្រារព្ធពិធីបុណ្យទាននាពេលនេះតែម្ដង ។ កត្តាសុខសន្តិភាព នាំមកនូវសេចក្ដីរីករាយ និងការអភិវឌ្ឍ ស្ទើគ្រប់វិស័យ ។ សុខសន្តិភាព នាំមកនូវកម្រិត របស់បងប្អូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ឈានទៅចាក់ផុតពីបន្ទាត់ក្រីក្រ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព ដែលមានស្រាប់ ដោយឆ្លងកាត់ការលះបង់ពីបុព្វបុរស ពីថ្នាក់ដឹកនាំ និងយុទ្ធជនទាំងឡាយ ទម្រាំទទួលបានសុខសន្តិភាព នាពេលនេះ ឲ្យគង់វង់ស្ថិតស្ថេរ តទៅអនាគត ។

សូមបញ្ជាក់ដែរថា ពិធីជួបជុំពិសារអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ខាងលើនេះ ក៏បានរៀបចំកម្មវិធីដោលអំបុក ពិសារ ឬអកអំបុក ដោយមានចេក ដូង អំបុក ជាដើម ។ ក្រៅពីនោះ ក៏មានការប្រគុំតន្ត្រី និងរាំលេងកំសាន្ត យ៉ាងសប្បាយរីករាយ ផងដែរ ។

គួរកត់សម្គាល់ផងដែរថា ការរៀបចំពិធីពិសារអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន ធ្វើអំពាវនាវ ដល់ជនរួមជាតិខ្មែរ ទាំងអស់ ជាពិសេស អាជ្ញាធរមូលដ្ឋាន ដើម្បី ដឹកនាំប្រារព្ធពិធីនេះ ព្រមៗគ្នា ក្នុងពេលតែមួយ នាថ្ងៃទី០៩ វិច្ឆិកា នៅក្នុងទូទាំង ខណៈដែលក្រុមឧទ្ទាមក្រៅច្បាប់ បានជ្រើសរើសថ្ងៃនេះ ធ្វើប្រកាសធ្វើរដ្ឋប្រហារទម្លាក់ព្រះមហាក្សត្រ ក៏ដូចជា ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,436 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,267 នាក់