ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្ម និងអភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមួយខ្នង ដល់ពលរដ្ឋ មួយគ្រួសារ រស់នៅ ក្រោមស្ពាន គៀនជ្រៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 06:00 ល្ងាច អ្នកអាន 648

ខេត្តកំពង់ចាម៖លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកំពង់សៀម រួមជាមួយលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅព្រឹកមិញ
បានអញ្ជើញ ប្រគល់ផ្ទះសប្បុរសធម៌ ទី៨ជូនលោក អ៊ុ ភឿន និង ភរិយា ឈ្មោះ ជូ ស្រីមុំ ដែលមាន ជីវភាពជួបការលំបាក រស់នៅក្រោមស្ពានកៀនជ្រៃ ស្ថិត ក្នុង ភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។ ដោយ មានការនិមន្តនិងចូលរួមពីព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូបទៀត។

គួរបញ្ជាក់ថា ក្នុងការសាងសងផ្ទះ សប្បុរសធម៌ទី៨នេះ ដោយមានការផ្តួចផ្តើមពី លោក វេង សាខុន និងលោកស្រី ដោយ មានការចូលរួមពី ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម សាលាអនុគណស្រុកកំពង់សៀម និងព្រះមន្រ្តីសង្ឃ លោក អភិបាលខេត្តកំពង់ចាម និងសប្បុរសជនមួយចំនួនទៀត ដែល ត្រូវ ចំណាយការសាងសង់ អស់ថវិកា០៧លានរៀល។
រដ្ឋមន្ត្រីកសិកម្ម និងអភិបាលខេត្ត បានឧបត្ថម្ភ លោក អ៊ុ ភឿន និង ភរិយា ដែលជាម្ចាស់ផ្ទះ នូវថវិកាចំនួន៧០ម៉ឺនរៀល អ្នកចូលរួម ២ម៉ឺនរៀល ក្នុង នោះ អនុសាខាកាកបាទក្រហម ស្រុកចែកជូនដល់គ្រួសារ ជួបការលំបាកចំនួន២១គ្រួសារ ដែលមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី១កេះ ទឹកត្រី ទឹស៊ីអ៊ីវ ត្រីខ និងថវិកា មួយ ចំនួន ។
ជាមួយគ្នា នោះ លោក វេង សាខុន លោក អ៊ុន ថាន់ដា និងក្រុមការងារ បានអញ្ជើញចុះពិនិត្យ ស្ថានភាពការស្រុត ដីជើង សសរ ស្ពាន គៀន ជ្រៃ និងពិនិត្យការសាងសង់ ស្ពានបាឡេ ដើម្បី សម្រួល ដល់ការ ធ្វើដំណើរផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,277 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,108 នាក់