ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ខ្លួន គង់ ស្រីយ៉ា ករណី រ៉ូតកាបូប ភ្ញៀវនៅ សួនព្រះអង្គចេក ព្រះអង្គចម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 03:03 ល្ងាច អ្នកអាន 8632

ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល ខេត្តសៀមរាប បានចាប់ខ្លួន ស្ត្រីម្នាក់ បន្ទាប់ពីបាន ធ្វើសកម្មភាព រ៉ូតកាបូប ភ្ញៀវ។

ការចាប់ខ្លួនធ្វើឡើងនៅ ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង១៩និង៤០ ក្នុងកន្លែងតាំងពិពណ៌នៅសួនព្រះអង្គចេកព្រះអង្គចម នៃក្រុងសៀមរាប។

វរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាល ខេត្តសៀមរាប បានឲ្យដឹងថាបទទល្មើសជាក់ស្តែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះគង់ ស្រីយ៉ា ភេទស្រី អាយុ ៣០ឆ្នាំ ទីលំនៅភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ។

វរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បន្តថា នៅវេលាម៉ោង០៤:០០នាទី ទៀបភ្លឺថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឈ្មោះគង់ ស្រីយ៉ា ភេទស្រី បានជិះរថយន្ដក្រុងពីក្រុងភ្នំពេញ មកកាន់ខេត្តសៀមរាប ក្នុងគោលបំណងមកលេង បុណ្យអុំទូក នឹងធ្វើសកម្មភាព លូកហោរប៉ៅ នៅកន្លែងអុំទូកតាមដងស្ទឹងសៀមរាប។

លោកថា លុះដល់វេលាម៉ោង១៧:០០ នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះគង់ ស្រីយ៉ា បានមកដល់ខេត្តសៀមរាប ហើយដើរចូល ទៅក្នុងកន្លែងតាំងពិពណ៌ នៅសួនព្រះអង្គចេកព្រះអង្គចម លុះដល់វេលាម៉ោង១៩និង៤០ នាទី ឈ្មោះគង់ ស្រីយ៉ា បានធ្វើសកម្មភាព រ៉ូតកាបូប ស្ពាយរបស់ស្រ្ដីម្នាក់ តែមិនបានសម្រេច ត្រូវកំលាំង សមត្ថកិច្ច ឃើញទាន់ ក៏ធ្វើការ ឃាត់ខ្លួន យកមកសាកសួរ។

បើតាមវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បញ្ជាក់ថា ក្រោយពីធ្វើការសាកសួរ ឈ្មោះគង់ ស្រីយ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជា ធ្វើសកម្មភាព ដូចដែលបាន រៀបរាប់ខាងលើ ពិតប្រាកដមែន ។
ជនសង្ស័យត្រូវបាន រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូង ចំណាត់ការបន្តតាមច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,454 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,285 នាក់