ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខឹងប្រពន្ធមិននៅផ្ទះ ទៅធ្វើការងារ ជាសមាជិក លក់ផលិតផល អាយយ៉ារ៉ាប្រាយណេត ព្យាបាលជំ១០០មុខ ចេញទៅបាត់ៗ ពីផ្ទះ លេបថ្នាំសម្លាប់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 03:42 ល្ងាច អ្នកអាន 3489

ខេត្តសៀមរាប៖បុរសជាប្ដីម្នាក់ បានសម្រេចលេបថ្នាំ សម្លាប់ខ្លួន ដោយសារតែខឹងប្រពន្ធមិននៅផ្ទះ ទៅធ្វើការងារ ជាសមាជិក លក់ផលិតផល អាយយ៉ារ៉ាប្រាយណេត ព្យាបាលជំ១០០មុខ ចេញទៅបាត់ៗ ពីផ្ទះ។

ករណីធ្វើអត្តឃាត លេបថ្នាំពុលសម្លាប់ខ្លួននេះ កើតហេតុនៅវេលាម៉ោង១៣និង00នាទី ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្ទះរបស់ខ្លួន ភូមិគំរូ ឃុំល្វា ស្រុកពួក។

អធិការដ្ឋាននគរបាល ស្រុកពួកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ នូ រំ ភេទ ប្រុស អាយុ៤៩ ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ -ឃុំកើតហេតុ ។
វរសេនីយ៍ឯក ទេព ពុំសែន បានបន្តថា ជនរងគ្រោះ បានលេបថ្នាំពុល ថ្នាំសម្លាប់សត្វល្អិត ម៉ាកវីហ្វូរ៉ាន់ស៊ុបពែកញ្ចប់ពណ៌ស

គ្រាប់ល្អិតពណ៌ស្វាយ ។
លោកថាផ្អែកតាមការបំភ្លឺឈ្មោះ នឿម សារ៉ង ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាកូនបង្កើតរបស់ ជនរងគ្រោះ បាន ប្រាប់ថា ឪពុកខ្លួនមានទំនាស់ ជាមួយម្តាយ រយៈពេល១អាទិត្យ មកហើយ ដោយខឹងម្តាយមិននៅផ្ទះ ចេញទៅធ្វើការងារ ជាសមាជិក លក់ផលិតផល ថ្នាំក្រុមហ៊ុនថៃ ឈ្មោះថ្នាំ អាយយ៉ារ៉ាប្រាយណេត(ព្យាបាលជំ១០០មុខ) ចេញទៅបាត់ៗពីផ្ទះ។

មុនថ្ងៃកើតហេតុ ពីរថ្ងៃឪពុកខ្លួន បានឈឺជំងឺ គ្រុនឈាម ព្យាបាល ដាក់សេរ៉ូមនៅផ្ទះ ម្តាយមិនបានជួយមើលថែ។ រហូតដល់ថ្ងៃ កើតហេតុ ពេលព្រឹក ឪពុកខ្លួន បានទៅស្រែ ពីរនាក់ខ្លួន។ នៅម៉ោង១០និង៣០នាទី ថ្ងៃដដែល ខ្លួនជូន ឪពុកមកផ្ទះ ហើយខ្លួនត្រឡប់ ទៅស្រែវិញ។ ដោយឪពុក នៅផ្ទះតែម្នាក់ឯង។ លុះម៉ោងជាង១២និង00នាទី ថ្ងៃដដែល ទើបខ្លួនត្រឡប់ ពីស្រែមកដល់ផ្ទះវិញ បានឃើញឪពុក ដេកក្នុងផ្ទះរើ សម្រាស់ និងឃើញស្បោងថ្នាំពុលមួយកញ្ចប់ចុងជើង។ ឪពុកប្រាប់ថា អញ!លេបថ្នាំសម្លាប់ខ្លួនហើយ! ភ្លាមៗខ្លួនបានរត់ទៅ ហៅបងប្រុសឈ្មោះម៉ាប់ និងអ្នកជិតខាង មកជួយសង្គ្រោះ ជូនទៅពេទ្យបង្អែកស្រុកពួក។ ក្រោយមកឪពុកខ្លួន ត្រូវបានស្លាប់តែម្តង។

លោកអធិការបញ្ជាក់ថា តាមការស្រាវជ្រាវ ជុំវិញហេតុការណ៍ ខាងលើ ពុំមានពាក់ព័ន្ធ បទឃាតកម្ម ជាការធ្វើអត្តឃាតលេបថ្នាំពុល សម្លាប់ខ្លួនឯង។ មូលហេតុ វិបត្តិ ផ្លូវចិត្ត ជាមួយប្រពន្ធ ឈ្មោះប៊ូ សុភី អាយុ៤៦ឆ្នាំ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,301 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,132 នាក់