ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

និស្សិតម្នាក់ មានស្នេហា ខាងស្រី សុំបែក ចងក សម្លាប់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:40 ព្រឹក អ្នកអាន 9845

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពួក បានរាយការណ៍ថា បុរសម្នាក់ បានចងក សម្លាប់ខ្លួន ដោយសារតែមាន ស្នេហាហើយខាងស្រី សុំបែក។
ហេតុការណ៍ បានកើតឡើង នៅនៅម៉ោងទៀបភ្លឺថ្ងៃទី១២ខែវិច្ឆិកានេះ នៅចំណុចផ្ទះបាយ ជនរងគ្រោះ ភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក។ ជនរងគ្រោះឈ្មោះសិក សិតភេទប្រុសអាយុ១៩ឆ្នាំមុខរបរ និស្សិត។ ដោយ(ចងក)នឹងខ្សែនីឡុង កំពស់២;៤៥ម៉ែត្រ។

សមត្ថកិច្ចបានបន្តថា តាមការរៀបរាប់សាច់ញាត្ត ជនរងគ្រោះថា ជនរងគ្រោះ ពុំដែលមានទំនាស់ គុំគួន នឹងនរណាឡើយ។ តែជនរងគ្រោះ ធ្លាប់មានទំនាក់ទំនង ស្រឡាញ់ស្ត្រី ម្នាក់នៅឃុំរើល តែរយ:ពេលមួយខែនេះ ខាងស្រីសុំបែក ពីពេលនោះរូបគេតែងផឹកស្រា រអ៊ូរទាំ ជាញឺកញាប់។ លុះថ្ងៃកើតហេតុ ជនរងគ្រោះ ផឹកសី ជាមួយបងប្អូន រហូតដល់ម៉ោង ២២និង៣០ក៏បែកគ្នា ទៅដេករៀងៗខ្លួន (ពុំមានទំនាស់)អ្វីឡើយ។ រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី១២ខែវិច្ឆិកា ប្រទះឃើញចងក ក្នុងផ្ទះបាយតែម្តង។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ការពិនិត្យកោសល្យវិច្ច័យនិងសន្និដ្ឋាន ពុំមានពាក់ព័ន្ធបទល្មើសឡើយ។ ករណីនេះ
មូលហេតុ ជនរងគ្រោះ មានវិបត្តិស្នេហា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,325 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,156 នាក់