បុរសម្នាក់ ស្រវឹងស្រា បើកម៉ូតូ បុកដើមឈើ បណ្ដាលឲ្យស្លាប់ភ្លាមៗ
ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ វិច្ឆកា ឆ្នាំ 2019 ម៉ោង 03:05 ល្ងាច អ្នកអាន 3485
ខេត្តសៀមរាប៖បុរសម្នាក់ បានស្លាប់ភ្លាមៗ ក្រោយពីបានបើកម៉ូតូ បុកទៅនឹងដើមឈើ ខណ:អាជ្ញាធរ បានអះអាងថា ជនរងគ្រោះស្រវឹងស្រា។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដែលបង្កឡើងដោយខ្លួនឯង។
ជនរងគ្រោះ ឈ្មោះស៊ឹម ធី អាយុ២០ឆ្នាំ ស្រុកកំណើត រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង។ បច្ចប្បន្ន រស់នៅជាមួយប្រពន្ឋ នៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បើបរម៉ូតូម៉ាកHONDA.C125.ពណ៌ខ្មៅពាក់ស្លាកលេខឃ.២៨៩០.ក.ច.១ បើកបរពីលិច ទៅកើត បានទៅបុកនឹងដើមឈើ ហើយធ្លាក់ទឹក ប្រឡាយបណ្តាលឲ្យស្លាប់តែម្ដង។ មូលហេតុបណ្ដាលមកពី ស្រវឹងស្រា ហើយបើកបរ៕SR